លោកត្រាំថានឹងតបតវិញ ក្រោយជប៉ុន និងប្រទេសមួយចំនួន ចេញព្រមានកុំឱ្យទៅអាមេរិក
- 2019-08-10 13:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកត្រាំថានឹងតបតវិញ ក្រោយជប៉ុន និងប្រទេសមួយចំនួន ចេញព្រមានកុំឱ្យទៅអាមេរិក
ចន្លោះមិនឃើញ
ដោយមិនខ្វល់ពីសម្ព័ន្ធមិត្ត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកនឹងធ្វើការតបតវិញ បន្ទាប់ពីប្រទេសជាច្រើន រួមមានទាំងជប៉ុនផង បានចេញសេចក្តីប្រកាសព្រមានដល់ពលរដ្ឋខ្លួន ក្នុងការធ្វើដំណើរទៅអាមេរិក ដោយសារតែការបាញ់ប្រហារសម្លាប់មនុស្ស ៣១នាក់ នៅរដ្ឋតិចសាស់កាលពីសប្តាហ៍មុន។
លោកត្រាំ បានថ្លែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនអាចស្រមៃបានដូច្នោះទេ។ ប៉ុន្តែប្រសិនបើពួកគេធ្វើដាក់យើងដូច្នេះ យើងនឹងតបតវិញ។ យើងជាប្រទេសខាងតបតដ៏ពូកែ ក្នុងនាមខ្ញុំជាមេដឹកនាំ។ នៅពេលនរណាម្នាក់ធ្វើអ្វីដែលអវិជ្ជមានមកលើយើង យើងនឹងធ្វើបែបនោះទៅពួកគេវិញ»៕