ប្រភព​ទុក​ចិត្តប្រាប់​ថា​ "Pro" ជាឈ្មោះ Apple សម្រេចប្រើលើ iPhone ឆ្នាំ ២០១៩

  • 2019-08-12 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ Twitter លាក់​មុខ​មួយ ដែល​​កន្លង​មក​តែង​តែ​បង្ហាញ​ដំណឹង​ច្បាស់​ការណ៍​អំពី iPhone XS និង iPad បាន​បង្ហាញ​ដំណឹង​ចុង​ក្រោយ​មួយ​ទាក់ទង​នឹង iPhone ដែល​ចេញ​ឆ្នាំ ២០១៩ នេះ។

iPhone ឆ្នាំ ២០១៨

គណនី​ឈ្មោះ​ថា​ CoinX បាន​និយាយ​ថា​ Apple នឹង​ប្រើ​​ឈ្មោះ​ Pro ​នៅ​លើ iPhone ​ជំនាន់​ថ្មី។

គួរ​ដឹង​ថា​ប្រភព​មួយ​នេះ​ ធ្លាប់​ប្រាប់​ត្រូវៗ​អំពី​ឈ្មោះ iPhone XS, iPhone XS Max និង iPhone XR មុន​មួយ​សប្ដាហ៍​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ទាំង​បី​នេះ។ គណនី​ដដែល​នេះ​ក៏​បាន​ប្រាប់​អំពី​​ទម្ងន់​ជាក់លាក់​របស់ iPhone XS Max និង​បាន​ប្រាប់​អំពី​ផ្ទាំង Wallpaper ថ្មី​សម្រាប់​ប្រើ​លើ iPhone XS ដើម្បី​បាំង​ស្នាម​ឆក​ផង​ដែរ។

​យ៉ាងណាក្ដី​ក្នុង​ដំណឹង​លេច​ធ្លាយ​ចុង​ក្រោយ​នេះ CoinX មិន​បាន​បញ្ជាក់​ច្បាស់​ឡើយ​អំពី​ឈ្មោះ​ iPhone ថ្មី។ វា​អាច​មាន​ន័យ​ថា​ Apple អាច​នឹង​ប្រើ​ឈ្មោះ "iPhone” និង "iPhone Pro” ឬ អាច​ប្រើ​ឈ្មោះ "iPhone 11” និង "iPhone 11 Pro” ក៏​ថា​បាន។

រូបភាព Render រូបរាង iPhone ឆ្នាំ ២០១៩

មិន​ថា​ Apple សម្រេច​ចិត្ត​បែប​ណា​នោះ​ទេ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល Apple សម្រេច​ប្រើ​ពាក្យ​ "Pro” លើ​ iPhone របស់​ខ្លួន៕

ចុចអាន ៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

;