សមាជិកព្រឹទ្ធសភាថ្មី៣រូប ត្រូវបានប្រកាសទទួលស្គាល់
- 2019-08-12 03:11:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 8
សមាជិកព្រឹទ្ធសភាថ្មី៣រូប ត្រូវបានប្រកាសទទួលស្គាល់
ចន្លោះមិនឃើញ
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ ចំនួន ០៣រូប ដូចខាងក្រោម៖
១. ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួស សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ។
២. លោក ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួសលោក ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។
៣. លោក ឡៅ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួស លោកស្រី ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។
សមាជិកព្រឹទ្ធសភាថ្មីទាំង ០៣រូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕