ចាន់ រតនា ដាក់​គោលដៅ​យកខ្សែក្រវាត់​ ONE ជូនជាតិ

  • 2019-08-13 02:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នឹង​ឈាន​ជើង​ចូល​សង្វៀន ONE Championship ជាថ្មី នា​ថ្ងៃទី១៦ ខែសីហា​ខាងមុខ​នេះ ទល់​នឹង​កីឡាករគុយបា Gustavo Balart ក្នុង​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD។

ការ​ប៉ះ Balart នៅ Impact Arena នា​ទីក្រុង​​បាងកកលើក​នេះ គឺ​ពិត​ជា​មិន​ងាយស្រួល​ឡើយ​សម្រាប់​រតនា។ រតនា និយាយថា៖ "គាត់ (Balart) គឺជា​គូប្រកួតដ៏​តានតឹង​មួយរូប ហើយ​ខ្ញុំ​ដឹងថា គាត់​បាន​ហ្វឹកហាត់ និងត្រៀម​យ៉ាង​ខ្លាំងក្លាដូច​ខ្ញុំដែរ"។

រតនា បន្តថា៖ "គោលដៅ​របស់​ខ្ញុំ គឺ​ក្លាយជា​អ្នកប្រដាល់​កម្ពុជា​ទី១ ដែល​ឈ្នះ​ខ្សែក្រវាត់​ ONE Championship"។

ចាន់ រតនា ពេល​ឈ្នះ​នាពេលកន្លងមក (រូបភាព៖ ONE Championship)

"ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាង​ពេញលេញ​នៅ​ក្លឹប​របស់​ខ្ញុំ គឺ​ក្លឹបសិល្បៈ (Selapak) ក៏ដូចជា​ហាត់ក្បាច់​ក្លេ BJJ នៅ​ក្លឹប H/Art Academy និង​ហាត់​កម្លាំង​នៅក្លឹប LL Fitness និង SuperFit Gym។ បន្ថែម​លើ​នេះ ខ្ញុំក៏​​ជា​ផ្នែក​មួយ​នៃ​ក្រុម FFG (Fight For Good) ដែល​មាន​មិត្តរួម​ក្រុម​ជា​កីឡាករ​ជើងខ្លាំងមីយ៉ាន់ម៉ា Phoe Thaw ជាអ្នក​ឲ្យទឹក អំឡុង​ការប្រកួតផងដែរ។ ខ្ញុំ​បាន​ធ្វើ​អ្វីគ្រប់​យ៉ាង​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ធ្វើ​យ៉ាង​ណា​អាច​រក​ជ័យជម្នះ​ក្នុង​​ប្រកួត​នេះ ដើម្បី​​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ខ្ញុំ"។

សូមបញ្ជាក់ថា ២ប្រកួត​ចុងក្រោយ​នៅ ONE Championship រតនា បាន​ផ្ដួល​ដៃគូ​ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី២ ដូចគ្នា ពោលគឺ​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី/ទីម័រ Abrou Fernandes កាលពីខែធ្នូ​ ឆ្នាំមុន និង​ផ្ដួលកីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian កាលពីខែឧសភា​កន្លងទៅ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;