ធ្លាប់ចំអកឲ្យ Apple រឿងដករន្ធកាស ប៉ុន្តែក្រុមហ៊ុន ៣ នេះបែរជាជាន់កែងខ្លួនឯង

  • 2019-08-13 07:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់​តាំង​ពី​បាន​​សម្រេច​ចិត្ត​ដក​រន្ធ​កាស 3.5 mm ជា​លើក​ដំបូង​​ពី​​លើ iPhone 7/7 Plus ក្រុមហ៊ុន​ Apple ទទួល​បាន​ការ​ចំអក​ឡកឡឺយ​​មិន​តិច​ដង​នោះ​ទេ ពី​សំណាក់​ក្រុមហ៊ុន​ស្មាតហ្វូន​ដែល​ជា​គូ​ប្រជែង។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ ៣ ហាក់​បាន​ជាន់​កែង​ខ្លួន​ឯង លើ​ការ​សើច​ចំអក​នេះ។

១. Samsung

នៅ​​ដើម​ខែ​សីហា ​ក្នុង​កម្មវិធី​ប្រកាស​ចេញ Note 7 ថ្នាក់​ដឹក​នាំ Samsung បាន​បង្ហើប​សំដី​បែប​ចំអក​ទៅ​កាន់​ Apple លើ​ការ​​សម្រេច​​មិន​បញ្ចូល​រន្ធ​កាស 3.5 mm ​លើ​ iPhone ជំនាន់​ថ្មី។

ប៉ុន្តែ​នៅ​លើ Galaxy Note 10 និង Note 10+ ដែល​ទើប​ប្រកាស​ចេញ​ថ្មីៗ​នេះ បែរ​ជា​លែង​មាន​រន្ធ​កាស​ 3.5 mm ​តម្រូវ​ឲ្យ​ប្រើ​រន្ធ USB Type-C ជា​រន្ធ​តែ​មួយ​សម្រាប់​ការ​សាក​ថ្ម និង​ដោត​កាស។ តាម​ពិត​ទៅ Samsung បាន​ដក​រន្ធ​កាស​ 3.5 mm ពី​លើ​ស្មាតហ្វូន​របស់​ខ្លួន តាំង​ពី​ម៉ូដែល Galaxy A8s ដែល​ប្រកាស​ចេញ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨។ ប៉ុន្តែ​ពេល​នោះ​គេ​មិន​ចាត់​ទុក​ថា​​ជា​រឿង​ធំ​ដុំ​ប៉ុន្មាន​ទេ ដោយ​សារ​តែ​វា​មិន​មែន​ជា​ប្រភេទ​ស្មាតហ្វូន Flagship ត្រឹម​តែ​ស្មាតហ្វូន​លំដាប់​មធ្យម​មួយ។​​​​​​

២. Google

Google ក៏​ធ្លាប់​បាន​ចំអក​ Apple រឿង​ដក​រន្ធ​កាស​ 3.5 mm នេះ​ដែរ​នៅ​ឆ្នាំ ២០១៦ ក្នុង​វីដេអូ​ផ្សព្វផ្សាយ​អំពី Google Pixel ជំនាន់​ដំបូង។​ចុង​ក្រោយ​ Google បាន​សម្រេច​ចិត្ត​ដក​រន្ធ​កាស​នេះ​ ពេល​ប្រកាស​ចេញ​​ Google Pixel 2 និង Pixel 2 XL នៅ​ឆ្នាំ ២០១៧៕

៣. OnePlus

​​​​​​​​​​​​​​​អំឡុង​ពេល​ការ​ប្រកាស​ចេញ OnePlus 5 នៅ​ខែ​មិថុនា​ឆ្នាំ ២០១៧ ក្រុមហ៊ុន OnePlus បាន​ឆ្លៀត​ឌឺ​ដង​ Apple រឿង​ដក​រន្ធ​កាស​ពី iPhone ដោយ​ពេល​នោះ ​លោក ​Diego Heinz អ្នក​ឌីហ្សាញ​​ប្រចាំ​ក្រុមហ៊ុន​ OnePlus លើក​ឡើង​ថា ៖ "នៅ​ផ្នែក​ខាង​ក្រោម​ អ្នក​នឹង​ឃើញ​ថា​យើង​បាន​ដក​រន្ធ​កាស​ 3.5mm ចេញ ​ដោយ​ជួយ​បង្កើន​ភាព​ឡូយ​ឆាយ​នៃ​រូបរាង​របស់​ OnePlus 5។ ហើយ​នរណា​ដែល​ត្រូវ​ការ​រន្ធ​​ដោត​កាស​ 3.5mm ទៀត​នោះ? នេះ​ជា​មូលហេតុ​ដែល​មាន​ Bluetooth ត្រូវ​ទេ?​​”។ បន្ទាប់​មក​អ្នក​ឌីហ្សាញ​រូប​នេះ​បន្ថែម​ថា ៖ "ខ្ញុំ​គ្រាន់​តែ​កំប្លែង​លេង​ទេ។ ពិត​ណាស់ OnePlus 5 គឺ​មាន​រន្ធ​ដោត​កាស 3.5mm”។

ប៉ុន្តែ​​អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល​ ពេល​បាន​​ឮ​ដំណឹង​ផ្លូវ​ការ​ចេញ​ពី​សហ​ស្ថាបនិក​ OnePlus លោក​ Carl Pei ថា​ OnePlus 6T ​មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm នោះ​ទេ៕

ចុចអាន៖

ប្រភព៖ GSMarena | macrumors ប្រែ​សម្រួល៖ សុខហេង

;