រូបថត​ក្រៅ​ឆាក​មុនសម្តែងរបស់​ក្រុម​របាំ​ព្រះរាជទ្រព្យ​ (វគ្គទី១)

  • 2019-08-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ព្រះរាជទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​ក្នុង​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​៨ របស់​កម្ពុជា។ របាំ​ព្រះរាជទ្រព្យ​បាន​ចុះក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ​ពិភពលោកអរូបីនៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

របាំ​ព្រះរាជទ្រព្យ ​ជា​របាំ​ក្បាច់​បុរាណ​ខ្មែរ​ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ (សិល្បៈទេវៈ) មួយ​ដែល​មាន​វ័យ​ចំណាស់​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​សក្ការៈ​ដទៃ​ផ្សេង​ទៀត​របស់​ខ្មែរ​។ របាំព្រះរាជទ្រព្យ​ក៏​ជា​ទម្រង់​សិល្បៈដែល​មាន​តម្លៃ​ពិត​ខាង​ស្មារតី និងខាង បច្ចេកទេស​កម្រិត​ខ្ពស់​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា​។

របាំ​ព្រះរាជទ្រព្យ​ជា​ទម្រង់​របាំ​ស្ត្រី​ តួ​អង្គ​សម្តែង​ក្នុង​របាំ​នេះ​មាន​ តួនាង(ស្ត្រី) តួនាយរោង (បុរស) តួយក្ស តួស្វា និង​តួ​បន្ទាប់​បន្សំ​សុទ្ធតែស្រីទាំងអស់ លើក​លែង​តែ​តួ​តាឥសី និង​តួ​ត្លុក​ប៉ុណ្ណោះ​ដែល​សម្តែង​ដោយ​ប្រុស​។

ខាង​ក្រោម​នេះ​ជា​រូប​ថត​ក្រៅ​ឆាក​មុន​សម្តែង​របស់​ក្រុម​របាំ​ព្រះរាជទ្រព្យ​ដែល​ដឹក​នាំ​ដោយ​សម្តេច​ព្រះ​រាម​នរោត្តម​ បុប្ផាទេវី ពេលលាបមុខ និងដងខ្លួន៖

អត្ថបទ៖ លន ហ្សាឌីណា

;