រយៈពេលជិត៦០ឆ្នាំ ចំនួនប្រជាជនកម្ពុជាកើនបានជិត១០លាននាក់
- 2019-08-14 02:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេលជិត៦០ឆ្នាំ ចំនួនប្រជាជនកម្ពុជាកើនបានជិត១០លាននាក់
ចន្លោះមិនឃើញ
កម្ពុជាបានធ្វើជំរឿនរបស់ខ្លួនជាលើកទីបួនហើយក្រោយប្រទេសទទួលបានឯករាជ្យពីបារាំង ដោយលើកទីមួយធ្វើឡើងនៅឆ្នាំ១៩៦២ និងលើកទីបួនគឺនៅឆ្នាំ២០១៩នេះ។
គិតតាំងពីឆ្នាំ១៩៦២ រហូតមកដល់ឆ្នាំ២០១៩ ក្រៅពីការធ្វើជំរឿន វិទ្យាស្ថានជាតិស្ថិតិក៏មានធ្វើអង្កេតប្រជាសាស្រ្តពីបំរែបម្រួលចំនួនប្រជាជនកម្ពុជាផងដែរ ហើយចំនួនប្រជាជនរយៈពេលជិត៦០ឆ្នាំមកនេះកើនបានជិត១០លាននាក់។
និន្នាការចំនួនប្រជាជនកម្ពុជាសរុបពីឆ្នាំ១៩៦២ ដល់ឆ្នាំ២០១៩ មានដូចជាជំរឿនឆ្នាំ១៩៦២ កម្ពុជាមានប្រជាជនសរុប៥,៧លាននាក់ ក្រោយមកទៀតការអង្កេតប្រជាសាស្រ្តចន្លោះឆ្នាំ១៩៧៩-១៩៨០បង្ហាញថានៅឆ្នាំ១៩៨០ កម្ពុជាមានប្រជាជន៦,៦លាននាក់។
ក្រោយមកទៀតវិទ្យាស្ថានជាតិស្ថិតិដឹកនាំអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ១៩៩៤ ប៉ានស្មានថាប្រជាជនមានចំនួន៩,៩លាននាក់។ លុះដល់ឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិស្ថិតិធ្វើអង្កេតប្រជាសាស្រ្តម្ដងទៀត បានប៉ាន់ប្រមាណថាចំនួនប្រជាជនមានចំនួន១០,៧លាននាក់។
រហូតមកដល់ឆ្នាំ១៩៩៨ កម្ពុជាបានធ្វើជំរឿនម្ដងទៀត ដោយរកឃើញថាកម្ពុជាមានចំនួនប្រជាជន១១,៤លាននាក់។ តាមការអង្កេត និងប៉ានស្មានបន្តមកទៀតនៅឆ្នាំ២០០៤មានចំនួន១២,៨ និងជំរឿនឆ្នាំ២០០៨ មានចំនួន១៣,៤លាននាក់ ហើយនៅឆ្នាំ២០១៣ មានការប៉ាន់ស្មានថាមានចំនួន១៤,៧លាននាក់ និងតួលេខបណ្ដោះអាសន្នជំរឿនឆ្នាំ២០១៩ ចំនួនប្រជាជនកម្ពុជាបានឡើងដល់១៥,៣លាននាក់។
បើតាមទិន្ន័យនេះក្នុងរយៈពេល៥៧ឆ្នាំពីឆ្នាំ១០៦២ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនកម្ពុជាកើនឡើងប្រហែល៩,៦លាននាក់៕