សមត្ថកិច្ច ចាប់ខ្លួនក្រុមសង្គមងងឹតចិនជាង ១០០នាក់ នៅខេត្តព្រះសីហនុ
- 2019-08-15 01:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ច ចាប់ខ្លួនក្រុមសង្គមងងឹតចិនជាង ១០០នាក់ នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ក្រុមសង្គមងងឹតចិនប្រមាណជាង ១០០នាក់ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធវីអូអាយភី (VOIP) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។
ការចាប់ខ្លួននេះ ធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមានការចូលរួមពីព្រះរាជអាជ្ញាផងដែរ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ [ខ្លីៗ] ថា ការចាប់ខ្លួនក្រុមជនជាតិចិនជាង ១០០នាក់នេះ គឺពីគោលដៅ នៅសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី១៤ ខែសីហាថា ក្រុមជនជាតិចិនដែលចាប់ខ្លួនមានចំនួន ១២៧នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធវីអូអាយភី (VOIP)។ ហើយខាងជំនាញកំពុងតែធ្វើតាមនីតិវិធី បន្ទាប់ពីធ្វើនីតិវិធីរួច នឹងបញ្ជូនមករាជធានីភ្នំពេញ៕