នេះតម្លៃ Toyota Camry ស៊េរី​ឆ្នាំ 2019 មួយទឹកលក់​នៅខ្មែរ

  • 2019-08-15 03:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Camry ស៊េរី​ឆ្នាំ 2019 ត្រូវ​បាន​ប្រ​កាស​ចេញ​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​អំឡុង​ខែ កុម្ភៈ ដោយ​រចនា​ឡើង​ដោយ​ផ្លាស់​ប្ដូរ​រូបរាង​ទាំង​ស្រុង។

សម្រាប់​លក់​នៅ​កម្ពុជា​រថយន្ត​នេះ​មាន​ចែក​ចេញ​ជា ២ប្រភេទគឺ Camry 2.0 លីត្រ និង Camry 2.5 លីត្រ។ ក្រោយ​ចេញ​លក់​បាន​ប៉ុន្មាន​ខែ នៅ​ពេល​នេះ​គេ​ប្រ​ទះ​ឃើញ​ប្រភេទ​មួយ​ទឹក​កំពុង​ដាក់​លក់​​លើ​ទីផ្សារ​ ដែល​ជា​ជម្រើស​ 2.5 លីត្រ មាន​តម្លៃ​​ខ្ទង់ ៥ ម៉ឺន​ដុល្លារ ខណៈ​ដែល Camry 2.5 លីត្រ ​ប្រភេទ​ថ្មី​មាន​តម្លៃ ៦៦ ៩០០ ដុល្លារ​។

លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Camry 2019 មាន ភ្លើង​ចង្កៀង​មុខ​ជា​លក្ខណៈ Projector ភ្ជាប់​មក​ជា​មួយ​​អំពូល​ Daytime Running Light អំពូល LED ថាស​កង់​ប្រភេទ​ស្ព័រ​ទំហំ 18 អ៊ិញកញ្ចក់​បង្អួច​ទាំង 4 ​ភ្ជាប់​មុខ​ងារ​ការពារ​ពី​ការ​កៀប ដំបូល បិទ បើក​ដោយ​ស្វ័យប្រវត្តិ (Sun & Moon roof)។

ផ្នែក​ខាង​ក្នុង មាន​ប៊ូតុង​ពន្លត់ ឫ​បញ្ឆេះ ប្រព័ន្ធ​កម្សាន្ត DVD Touch Screen JBL អេក្រង់​ទំហំ ៧អ៊ីញ ដៃ​ចង្កូត​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក អាច​ផ្លាស់​ប្ដូរ​បាន 4 ទិសដៅ​ដោយស្វ័យប្រវត្តិ កៅអី​​បញ្ជា​ដោយ​អេឡិចត្រូនិក លើ​ប្រព័ន្ធ​សីតុណ្ហភាព កម្សាន្ត ទីតាំង​កៅអី និង​វាំងនន។

Toyota Camry ស៊េរីថ្មីឆ្នាំ 2019 មាន​៧ ពណ៌​ ជម្រើស​ដូចជា៖ ពណ៌ស ពណ៌​ប្រាក់ ពណ៌ក្រហម ពណ៌ព្រីងទុំ ពណ៌ខ្មៅ ពណ៌​សំរឹទ្ធ និង​ពណ៌ត្នោត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

;