លោក ផៃ ស៊ីផាន បញ្ជាក់​មូលហេតុ​ដែល​សម្តេច ហ៊ុន សែន មិនមាន​វត្តមាន​នៅ​​កន្លែង​កើតមាន​ទឹកជំនន់

  • 2019-08-15 04:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា មូលហេតុដែល​មិនមាន​វត្តមាន​សម្តេច ហ៊ុន សែន នៅ​កន្លែង​រងគ្រោះ​​ដោយ​ទឹកជំនន់​ គឺដោយសារតែ​រាជរដ្ឋាភិបាល​មិនទាន់​បាន​ប្រកាស​អាសន្ន​ពីគ្រោះធម្មជាតិ​នេះ ណាមួយនៅឡើយទេ ពោលគឺ​អ្វីៗស្ថិតក្រោមការគ្រប់គ្រងបាន។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «បច្ចុប្បន្នភាព​គ្រោះ​ទឹកជំនន់» និង​ «ការ​កាត់បន្ថយ​ថ្ងៃឈប់សម្រាក» នាព្រឹកថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩។

ទោះ​ជាយ៉ាងណា លោក​បញ្ជាក់​ថា សម្តេច ហ៊ុន សែន ក្នុងនាម​ជាប្រធាន​គណៈកម្មការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចាត់វិធានការ​តាមដានជាប្រចាំ​គ្រប់បែបយ៉ាង​ដោយ​បញ្ជា​ឱ្យ​កងកម្លាំងគ្រប់​អង្គភាព​ទាំងអស់​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលមានយថាហេតុណាមួយកើតឡើង៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;