ចាប់​ជន​សង្ស័យ​ម្នាក់​ពី​បទ​បង្កើត​គណនី ហ្វេសប៊ុក ក្លែង​ក្លាយ​បោក​ប្រាស់អ្នក​ដទៃ

  • 2019-08-15 06:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម នាយឧត្តមសេនីយអគ្គស្នងការរង និង​សម្រប​សម្រួល​ដោយ​ព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។

ក្នុងករណីនេះ ជនសង្ស័យ​ធ្វើ​សកម្មភាព យក​រូប​ថត និង​ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និង​លោក​មេធាវី ប៊ុន ហ៊ួន ដែលជាមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ទៅបង្កើតគណនីហ្វេសប៊ុកក្លែង (Fake Account) ដើម្បីធ្វើការឆបោក និងជំរិតទារប្រាក់។ ក្រោយឃាត់ខ្លួន និងសាកសួរបំភ្លឺ ជន​សង្ស័យ​បាន​សារភាព​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តនាពេលកន្លងមក ។

លោក ជា ពៅ ប្រធាន​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏​បានថ្លែងដាស់ តឿន​និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋទាំង​អស់ដែល ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ជាពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​មានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ មុន​នឹង​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅនរណាម្នាក់ និង​ពិចារណាអោយបានច្បាស់លាស់ ចៀស​វាង​ការ​ចាញ់ បោក ការ​លួងលោម មនោសញ្ចេតនា នាំអោយបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចុចអានបន្ត៖

អត្ថបទពេញនិយម
;