ឯកអគ្គរាជទូត​ជប៉ុន​ ពន្យល់ពី​ចំណុច​ពិសេស​ភ្លើង​ស្តុប​នៅ​ភ្នំពេញ​

  • 2019-08-16 01:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ឯក​អគ្គរាជទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ភ្លើង​ស្តុប​ចរាចរណ៍​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញនឹង​ជួយ​​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ ដោយ​ភ្លើង​ស្តុប​ទាំងនេះ​មាន​បំពាក់​នូវ​Sensor អាច​កែប្រែនាទីបានដោយ​ស្វយប្រ​វត្តិ​តាម​ស្ថាន​ភាព​កក​ស្ទះ​ជាក់​ស្តែង​។​

ក្នុង​វីដេអូ​«កម្ម​វិធី​៦០​វិ​នាទី​ជួប​ជាមួយ​លោក​ទូតជប៉ុន​» របស់​ស្ថាន​ទូត​ជប៉ុន​ដែលបាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ស្ថានទូ​ត​កាលពី​ម្សិល​មិញឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា  មាន​ប្រ​សាសន៍ថា​ភ្លើង​ស្តុប​ថ្មី​នេះ​មាន​ភ្ជាប់​ជាមួយ​នឹង​Sensor។ Sensor នេះ​ឯកឧត្តម​បញ្ជាក់ថា​អាច​ជួយ​កែ​ប្រែ​នាទី​ភ្លើង​ស្តុប​បាន​ទៅតាម​ស្ថាន​ភាព​កក​ស្ទះ​ជាក់​ស្ដែង។​

ឯកឧត្តម​ពន្យល់​ថា៖ «នាទី​ភ្លើង​ស្តុបអាច​ផ្លាស់​ប្តូរ​បាន​ដោយ​ស្វ​យប្រវត្តិ​តាម​រយៈ​Sensor ដែល​ដាក់ជាមួយ​ភ្លើង​ស្តុប​ ប៉ុន្តែ​មជ្ឈមណ្ឌល​ប្រ​ព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក៏អាច​ប្តូរ​​នាទីភ្លើង​ស្តុប​ទាំង​នោះ​បាន​ក្នុង​ករ​ណីចាំ​បាច់​​...​ខ្ញុំ​សង្ឃឹម​ថា​ប្រ​ព័ន្ធ​ភ្លើង​ស្តុប​ថ្មី​នេះ​នឹងជួយ​សម្រួល​​ការ​កក​ស្ទះ​ចរាចរណ៍ និង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​»៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
;