លោក ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតាមដានហ្វេសប៊ុកសម្តេច ហ៊ុន សែន
- 2019-08-16 03:58:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតាមដានហ្វេសប៊ុកសម្តេច ហ៊ុន សែន
ចន្លោះមិនឃើញ
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតាមដានប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ក្នុងសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារនេះមានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុកសម្តេច ហ៊ុន សែន និងមានតួនាទីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជន ដែលបង្ហោះនៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា លើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ៕