មក​ដឹងពីជីវប្រ​វត្តិ​សង្ខេប​របស់​ឯកអគ្គរាជទូតជប៉ុន​ជិត​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា​

  • 2019-08-16 04:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូតជប៉ុន​ប្រ​ចាំ​កម្ពុជាឯកឧត្តម​​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា នឹង​ត្រូវ​បញ្ចាប់ អាណត្តិ​របស់​ខ្លួន​នៅ​ចុង​ខែសីហា​នេះបន្ទាប់ពី​បាន​បម្រើ​ការ​អស់​រយៈពេល​បី​ឆ្នាំនៅ​កម្ពុជា​។

ឯកឧត្តម​បាន​មក​កម្ពុជា​ក្នុង​នាម​ជា​ឯកអគ្គរាជទូតជប៉ុន​​​វិសាមញ្ញ និង​ពេញ​សមត្ថភាពប្រ​ចាំ​ប្រ​ទេស​កម្ពុជា​កាលពីខែតុលា ឆ្នាំ២០១៦ ហើយ​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ចុង​ខែ​សីហានេះ ហើយ​ឯកឧត្តម​នឹង​បន្តការងារជា​ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រ​ចាំ​ប្រ​ទេស​ហូឡង់បន្ត​ទៀត​។

តើ​ឯកឧត្តម​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសាមាន​ប្រ​វត្តិ​សិក្សា​ និងការងារ​បែបណាខ្លះ?​

ប្រ​ភព​ពី​ស្ថានទូតជប៉ុន​ប្រ​ចាំកម្ពុជា​ឲ្យ​ដឹងថា​ឯកឧត្តមហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា កើត​នៅ​ឆ្នាំ១៩៥៧ នៅ​ប្រ​ទេស​ជប៉ុន​ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលល​វិទ្យាល័យ​តូក្យូ​ ពីមហាវិទ្យាល័យ​​​ច្បាប់​កាល​ឆ្នាំ១៩៨០​ រួច​ក៏បាន​ចូល​បម្រើការ​នៅ​ក្រ​សួង​ការ​បរទេស។

ក្រោយ​មក​ទៀត​នៅ​ឆ្នាំ១៩៨១ដល់​១៩៨៣ ឯកឧត្តម​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ណាន​ជិង​ប្រ​ទេសចិន សិក្សា​ផ្នែក​អក្សរសាស្រ្តចិន និង​នៅ​​១៩៨៣-១៩៨៤ ក៏បាន​បន្តការសិក្សានៅ​សាកល​វិទ្យាល័យ​Harvard​ សហរដ្ឋអាម៉េរិក ​មុខវិជ្ជា Regional Study។

លុះ​មក​ដល់​ឆ្នាំ១៩៩២ ដល់​ឆ្នាំ​១៩៩៥ ឯកឧត្តម​ក៏​បាន​បម្រើការ​ជា លេខាទី១​នៃស្ថាន​ទូតជប៉ុនប្រចាំ​នៅទី​ក្រុង​ប៉េកាំង និង​១៩៩៦ដល់​១៩៩៩ បាន​ធ្វើ​ទីប្រឹក្សា​​នៃ​ស្ថាន​ទូត​ជប៉ុនប្រចាំ​នៅទីក្រុង​វ៉ាស៊ីនតោនវិញ​ម្ដង​ ហើយ​ពី​ឆ្នាំ​១៩៩៩ដល់​២០០៤ក៏​បាន​មក​​បម្រើ​ការ​នៅ​ក្រ​សួង​ការ​បរទេស​ជប៉ុន​វិញ។​

ជា​ថ្មី​ម្ដង​ទៀតពី​ឆ្នាំ២០០៤ ដល់​២០០៧ឯកឧត្តម​ក៏​ក្លាយជា​មន្ត្រីជាន់​ខ្ពស់​ផ្នែក​នយោបាយ​នៅ​ស្ថានទូតជប៉ុន​ប្រ​ចាំ​ក្រុង​ប៉េកាំង​មុន​នឹង​ក្លាយ​ជា​អគ្គនាយករងនៅ​ក្រ​សួង​ការ​បរទេស​ជប៉ុន២០០៧ដល់២០១០។

បន្ទាប់ពី​នេះ​ឯកឧត្តមក៏​បាន​វិល​ទៅ​ទីក្រុង​ប៉េកាំង​ជាថ្មី​ក្នុង​នាមជា​អនុប្រ​ធានស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉េកាំង​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ​២០១៤ និង​បាន​ត្រឡប់ទៅ​អាម៉េរិក​ជាថ្មី​ក្នុងនាមជា​​អគ្គកុងស៊ុល​ ប្រ​ចាំ​នៅ​ទី​ក្រុង​Los Angeles ពី​ឆ្នាំ២០១៤ដល់​២០១៦។

បន្ទាប់ពី​ចេញពី​អាម៉េរិកឯកឧត្តម​ត្រូវ​បាន​តែងតាំងជា​ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពប្រ​ចាំ​ប្រ​ទេស​កម្ពុជាពី​ឆ្នាំ២០១៦ដល់​២០១៩ ហើយ​ចេញពី​កម្ពុជា​ឯកឧត្តម​នឹង​បន្ត​ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រ​ចាំ​ប្រ​ទេស​ហូឡង់។

សម្រាប់​ផ្នែក​សិក្សា​ធិការវិញ​ពី​២០០០​ដល់​២០០២ឯកឧត្តម​​ជា​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​អន្តរជាតិ​នៅ​សាលកល​វិទ្យាល័យ​Waseda ប្រទេស​ជប៉ុន។​

សម្រាប់​គ្រឿងឥស្សរិយយសវិញ​ពី​ឆ្នាំ​២០១៧ដល់​២០១៨ឯកឧត្តម​​បានទទួលគ្រឿងឥស្សរិយយស សហមេត្រី ចំនួន០៣លើកផង​ដែរ៕

អត្ថបទ៖ ទូច សុខា

;