ទូតអាម៉េរិក​ថ្មី​ធ្លាប់​កាន់តំណែងធំៗច្រើន និង​ចេះច្រើន​ភាសា​

  • 2019-08-16 06:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ថ្មី​នឹង​ម​ដល់​កម្ពុជា​នៅពេល​ខាង​មុខ​នេះ បន្ទាប់ពី​បាន​ការ​អនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា​រួច​មក។ លោក​W. Patrick Murphy ​ត្រូវ​ព្រឹទ្ធសភា​អាម៉េរិកអនុម័ត​យល់ព្រម​ឲ្យ​ក្លាយ​ជាឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ២០១៩ តាម​សំណើ​របស់​លោក​ប្រ​ធានាធិបតី​ដូណាល់​ត្រាំ។បើ​តាម​ស្ថាន​ទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ឆាប់ៗនេះ។

(កូនស្រីរបស់លោកឯកអគ្គរដ្ឋទូត Murphy ឈ្មោះ Meghan ធ្វើជាសាក្សី ក្នុងពេលលោកស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា នៅក្នុងសាល Hall of Flags នៃក្រសួងការបរទេស ក្នុងរដ្ឋធានី Washington/រូបភាព៖ ស្ថានទូតអាម៉េរិក​ប្រចាំកម្ពុជា​)

តើ លោក​ Patrick Murphy ជានរណា?

បើ​តាម​ព័ត៌មានពី​វែបសាយ​www.state.govជាង​២៥​ឆ្នាំ​បម្រើ​ការ​នៅក្នុង​ក្រ​សួង​ការបរទេស​អាម៉េរិក លោក​បាន​កាន់តំណែង​ធំៗ​មួយ​ចំនួន​ដូច​ជា​អនុប្រ​ធានបេសកកម្ម និង​ជា​ភារធារីប្រ​ចាំ​ក្រុង​បាងកក​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៦ ជា​ឧបការីរង​ការិយាល័យ​កិច្ច​ការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិច​ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៨។

លោក​ក៏​ធ្លាប់​បាន​ធ្វើជា​តំណាង​ពិសេស​ស្ដីទីប្រចាំ​ប្រ​ទេស​មីយ៉ាន់​ម៉ាពីឆ្នាំ២០១២ ដល់​ឆ្នាំ២០១៣ និង​ជា​អនុប្រធាន​បេសកកម្ម​របស់ស្ថាន​ទូត​អាម៉េរិក​ប្រ​ចាំទីក្រុង​Maseru ប្រ​ទេស​Lesotho​នៅ​តំបន់​អាហ្វ្រិក​ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ២០០៨។

ក្រៅពី​​តំណែង​ទាំងនេះ​លោក Murphy​ក៏​ធ្លាប់​បម្រើការជា​នាយក​រង​ប្រ​ចាំតំបន់​​អាស៊ី​ដីគោក ២០១០ ដល់​២០១១ និង​ជា​មន្ត្រី​នៅ​ប្រ​ទេស​ឡាវ និងមីយ៉ាន់​ម៉ា​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០០​។ ក្រៅពី​ប្រ​ទេស​ទាំងនេះ​លោក​ក៏​ធ្លាប់​បម្រើ​ការ​នៅ​ប្រ​ទេស​ចិន អ៊ឺរ៉ាក់ កាម៉េរ៉ូន និងGuinea ជាដើម។អ្វី​ដែល​សំខាន់​លោក​ក៏​ធ្លាប់ជា​អ្នក​ស្ម័គ្រចិត្ត​របស់Peace Corps​ នៅ​កម្ពុជា​ផង​ដែរ។

និយាយ​ពី​ការ​សិក្សា​វិញ​លោក​បាន​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ​Vermont និង​អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យJohns Hopkins និង​អនុបណ្ឌិត​មួយ​ទៀត​នៅសាកលវិទ្យាល័យ the National War College និងបាន​សិក្សា​នៅ​វិទ្យាស្ថាន​មួយ​នៅ​បារាំងមានឈ្មោះថា’Institut Européen des Hautes Études Internationales។

បើ​និយាយ​ដល់ភាសាបរទេស​វិញ​លោក​អាច​និយាយ​បាន​ភាសាបារាំង អេស្ប៉ាញ ចិន( Cantonese)​និង​ភាសាភូមា៕

អត្ថបទ៖ ទូច សុខា

;