កម្ពុជា ប្រកាស​គាំទ្រ​រាល់​ចំណាត់ការរបស់រដ្ឋាភិបាលចិន ចំពោះ​ស្ថានភាព​នៅ​ហុងកុង

  • 2019-08-18 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា គាំទ្រ​នូវ​រាល់​ចំណាត់ការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាលចិន និង​តំបន់​រដ្ឋបាលពិសេស​ទីក្រុងហុងកុង ដើម្បី​សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និង​ការរួមរស់នៅជាមួយ​ប្រកបដោយ​ភាព​សុខដុមរមនា​ក្នុង​សង្គម ដោយ​អនុលោម​ទៅតាមច្បាប់ និង​បទប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស និង​ការ​ប្រតិបត្តិ​ជាអន្តរជាតិ។ នេះជាខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៩។

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន ក្នុងជំនួបនាពេលកន្លងមក (រូបថត៖ ស៊ីនហួ)
ក្នុង​សេចក្តីថ្លែងការណ៍នេះ​បញ្ជាក់​ថា កម្ពុជា​គោរព «គោលនយោបាយចិនមួយ» ហើយ​ចាត់ទុក​ស្ថានការណ៍​ដែល​កំពុង​វិវត្ត​នៅក្នុងទីក្រុងហុងកុង ជាកិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន។ កម្ពុជា ចង់ឃើញ​ការត្រឡប់​មករកប្រក្រតីភាព​ឱ្យបានឆាប់ នូវ​ជីវភាព​រស់នៅ​ប្រកបដោយសុខសន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំងមូល៕

ចុចអាន៖ វីដេអូ៖ ទស្សនា​ការ​ហ្វឹកហាត់​បង្ក្រាបបាតុករ​របស់​ប៉ូលិស​ចិន​នៅក្រុង​ស៊ីនជិន ដែល​នៅជិត​ហុងកុង

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;