ជប៉ុន​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះ​ចៅ​អធិរាជ​ជប៉ុន ថ្វាយ​ សម្ដេច​នរោត្តម សិរីវុឌ្ឍ

  • 2019-08-18 13:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូតជ៉ុន​ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បាន​ប្រារព្ធ​ពិធី​ថ្វាយ​ជូន​គ្រឿង​ឥស្សរិយយស​ព្រះចៅ​អធិរាជ​ជប៉ុន Grand Cordon of the Order of the Rising Sun ថ្វាយ​សម្ដេច​ នរោត្តម​ សិរីវុឌ្ឍ អតីត​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​និវេសនដ្ឋាន​របស់​ឯកឧត្តម។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី ១២ ខែសីហា កាល​ពេល​ថ្មី​ៗ​នេះ។

រូបភាព​ផ្ដល់​ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា

ការ​ថ្វាយ​ជូន​គ្រឿង​ឥស្សរិយយស​នេះ ​ត្រូវ​បាន​សម្រេច​ដោយ​គណៈ​រដ្ឋមន្រ្តី នៃ​រដ្ឋាភិបាល​ជប៉ុន​កាល​ពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​សម្ដេច​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ និង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

;