មុនទៅដល់វៀតណាមជាលើកដំបូង តើ ONE ធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតនៅប្រទេសណាខ្លះ?
- 2019-08-20 02:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទៅដល់វៀតណាមជាលើកដំបូង តើ ONE ធ្លាប់រៀបចំព្រឹត្តិការណ៍ប្រកួតនៅប្រទេសណាខ្លះ?
ចន្លោះមិនឃើញ
ONE Championship នឹងរៀបចំព្រឹត្តិការណ៍ប្រកួតជាលើកដំបូងនៅប្រទេសវៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ព្រឹត្តិការណ៍ដែលនឹងធ្វើឡើងនៅទីក្រុងហូជីមិញនោះ គឺជាព្រឹត្តិការណ៍ទី ៩៩ ក្នុងប្រវត្តិសាស្រ្ដស្ថាប័នប្រកួតធំបំផុតនៅអាស៊ីមួយនេះ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ទី ៩៩ ONE នឹងរៀបចំព្រឹត្តិការណ៍ទី ១០០ នៅលើទឹកដីជប៉ុន នាខែតុលា ឆ្នាំ២០១៩។
ក្រៅពីសិង្ហបុរី ប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរបស់ ONE មានដូចខាងក្រោម៖
ហ្វីលីពីន (១៨ដង)
ឥណ្ឌូណេស៊ី (១៥ដង)
ម៉ាឡេស៊ី (១៥ដង)
ចិន (១២ដង) (គិតទាំងតៃវ៉ាន់, ម៉ាកាវ, សៀងហៃ)
មីយ៉ាន់ម៉ា (៩ដង)
ថៃ (៨ដង)
កម្ពុជា (២ដង)
អារ៉ាប់រួម (១ដង)
ជប៉ុន (១ដង)
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំនៅកម្ពុជាទាំង២ ដង គឺព្រឹត្តិការណ៍ទី ២០ ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដែលមានឈ្មោះថា ONE: Rise of the Kingdom និងព្រឹត្តិការណ៍ទី៣៤ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២១០៥ ដែលមានឈ្មោះថា ONE: Kingdom of Khmer។ ព្រឹត្តិការណ៍ទាំង២ នេះ ធ្វើឡើងនៅក្នុងសាលកោះពេជ្រ៕