គ្រូ​ហុងកុង បារម្ភ​រឿង​មួយ ពេល​មក​ប្រកួត​ជាមួយ​កម្ពុជា ក្នុង​វគ្គជម្រុះ World Cup

  • 2019-08-20 07:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

លោក Mixu Paatelainen អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​ហុងកុង បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្មៅសិប្បនិម្មិត​នៅពហុកីឡដ្ឋាន​ជាតិ ជាទី​ដែល​ហុងកុង នឹងត្រូវប្រកួត​ជាមួយ​ម្ចាស់ផ្ទះ កម្ពុជា នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ ​ក្នុងវគ្គជម្រុះ World Cup 2022។

ថ្លែងក្នុងកិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន South China Morning Post កាលពីសប្តាហ៍មុន គ្រូសញ្ជាតិ​ហ្វាំងឡង់រូបនេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «យើង​ដឹងថា វាមិនមែនជា​ការប្រកួត​ងាយស្រួល​ទេ។ កីឡាករ​កម្ពុជា លេងល្អ។ កីឡាកររបស់យើង​ធ្លាប់តែ​លេងលើស្មៅ (ស្មៅធម្មជាតិ)។ ប៉ុន្តែវាជាស្មៅ​សិប្បនិម្មិត​នៅកម្ពុជា ហើយបើ​តាមអ្វីដែលខ្ញុំដឹង គឺវា​ពិបាក​ណាស់»។

ទោះជាយ៉ាង​ណា លោកបញ្ជាក់​ថា ក្រុម​លោកនឹងរៀបចំ​ត្រៀមខ្លួន​ចំពោះ​ទីលាន​ស្មៅ​សិប្បនិម្មិតនេះ ដើម្បីប្រាកដថា​គ្រប់​កីឡាករ​ទាំងអស់ អាច​លេង​បាន៕

ប្រភព៖ South China Morning Post ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទពេញនិយម
;