FIFA បើកឲ្យបោះឆ្នោតបន្តទៀត រកអ្នកឈ្នះគ្រាប់ទាត់បញ្ចូលទីល្អបំផុតប្រចាំឆ្នាំ

  • 2019-08-20 08:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គិត​មក​ទល់​ថ្ងៃ​នេះ​ ​ស្ថាប័ន​ក្បាល​ម៉ាស៊ីនបាល់ទាត់ FIFA ​បាន​បញ្ចេញ​​បញ្ជី​ឈ្មោះ​​កីឡាករ​ ១០ ​រូប​ចុង​ក្រោយ​ ​ដែល​អ្នក​គាំទ្រ​បោះ​ឆ្នោត​ឲ្យ​។ ក្នុង​ចំណោម​នោះ​នឹង​ត្រូវ​មាន​ម្នាក់​ប៉ុណ្ណោះ​​ នឹង​ក្លាយ​ជា​ជយលាភី​ FIFA Pukas Award ឆ្នាំ ២០១៩ បើទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ជាងគេ។

ពាន FIFA Pukas Award
ចំពោះរបៀបបោះឆ្នោត អ្នកត្រូវបង្កើតគណនីនៅលើវិបសាយ FIFA មួយ ឬភ្ជាប់ជាមួយគណនី Facebook ឬ Google រួចហើយចូលទៅ [Vote](https://www.fifa.com/the-best-fifa-football-awards/puskas-award/) ឲ្យកីឡាកររូបណា ដែលអ្នកគិតថា ប្រើបច្ចេកទេសទាត់​បាល់​បញ្ចូល​ទីស្អាតជាងគេ។

ជយលាភី FIFA Pukas Award នេះនឹងត្រូវប្រកាសនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។

​ខាងក្រោម​នេះ​ជា​វីដេអូ​បច្ចេកទេស​ទាត់​បាល់​បញ្ចូល​ទី​ល្អៗ​​ដែល​ជាប់​ឈ្មោះ ១០ ​នាក់​ចុង​ក្រោយ​៖​

១០៖ កីឡាករ ​Matheus Cunha មកពីក្លឹបអាល្លឺម៉ង់ RB Leipzig​

៩៖ កីឡាករ Zlatan Ibrahimovic មកពីក្លឹបអាមេរិក LA Galaxy

៨៖ កីឡាករ Lionel Messi មកពីក្លឹបអេស្ប៉ាញ FC Barcelona

៧៖ កីឡាការិនី Ajara Nchout លេងឲ្យជម្រើសជាតិកាមារ៉ូន

៦៖ កីឡាករ Fabio Quagliarella មកពីក្លឹបអ៉ីតាលី Sampdoria៖

៥៖ កីឡាករ Juan Fernando Quintero មកពីក្លឹបអាហ្សង់ទីន RiverPlate

៤៖ កីឡាករិនី Amy Rodriguez មកពីក្លឹបអាមេរិក Uth Royals FC

៣៖ កីឡាករិនី Billie Simpson មកពីក្លឹបអៀឡង់ខាងជើង Sion Swifts Ladies FC

២៖ កីឡាករ Andros Townsend មកពីក្លឹបអង់គ្លេស Crystal Palace

១៖ កីឡាករ Daniel Zsori មកពីក្លឹបហុងគ្រី Debrecen FC

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;