Ronaldo៖ កីឡាករ​សព្វថ្ងៃ​អាច​ឡើង​ថ្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ ទាំង​មិន​ទាន់​សាង​​ស្នាដៃ​អ្វី​សោះ

  • 2019-08-21 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo ត្រូវ​បាន​ចោទ​សួរ​ ថា​តើ​​កីឡាករ​ដែល​ឡើង​ថ្លៃ​ខ្ពស់​ៗ​ក្នុង​ទីផ្សារ​ដោះដូរ​បច្ចុប្បន្ន​ស័ក្ដិសម​នឹង​តម្លៃ​​ខ្លួន​របស់​ពួក​គេ​ទេ។

​Ronaldo បាន​បំបែក​កំណត់ត្រា​ដោះដូរ​កាល​ពី​ឆ្នាំ​២០០៩ ពេល​ដែល​គេ​ផ្លាស់​ពី Manchester United មក​កាន់ Real Madrid ក្នុង​តម្លៃ​ខ្លួន​៩៤​លាន​អឺរ៉ូ មុន​ពេល​ចូល​រួម​ជាមួយ Juventus កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ។ ទាក់ទិន​នឹង​សំនួរ​ខាង​លើ​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ហាក់​មិន​ស្រប​នឹង​​តម្លៃ​ខ្លួន​ថ្លៃ​ៗ​របស់​កីឡាករ​នា​ពេល​បច្ចុប្បន្ន​ឡើយ។

“វា​ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​​ការ​គណនា​ក្នុង​បាល់ទាត់​សម័យ​ទំនើប។ ក្លឹប​ភ្នាល់​ជា​ច្រើន​មាន​លើ​សក្ដានុពល ហើយ​ឧស្សាហកម្ម​បាល់ទាត់​គឺ​ខុស​គ្នា។ ជាក់​ស្ដែង​ករណី​របស់ Joao Felix។ គ្រប់​កីឡាករ​ទាំង​អស់​អាច​ឡើង​ថ្លៃ​ខ្លួន​ដល់​១០០​លាន​អឺរ៉ូ ទាំង​មិន​ទាន់​បាន​បង្ហាញ​ស្នាដៃ​អ្វី​សោះ។ ខ្សែ​ការពារ​និង​អ្នក​ចាំ​ទី​ម្នាក់ អាច​ឡើង​ថ្លៃ​ដល់​៧០​​ឬ៨០​លាន​អឺរ៉ូ។ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​រឿង​នេះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ពិភពលោក​ដែល​យើង​រស់​នៅ ហើយ​អ្នក​ត្រូវ​តែ​គោរព​វា"។ សម្ដី Ronaldo៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;