៨ ចំណុច ធានាសុវត្តិភាពពេលទៅដកលុយពីទូ ATM

  • 2019-08-21 03:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដឹង​ហើយ​ថា សម័យ​នេះ​ការ​ប្រើ​កាត ATM មាន​ការ​ពេញ​និយម​ណាស់។ ដោយសារ​តែ​ភាព​ពេញ​និយម​នេះ​ហើយ ទើប​មាន​រឿងរ៉ាវ​ផ្សេងៗ​កើត​ឡើង ជា​ពិសេស​រឿង​ស៊យ​នឹក​ស្មាន​មិន​ដល់។

តើ​ប្រិយមិត្ត​មាន​ការ​យល់​ដឹង​និង​បង្ការ​ខ្លួន​ទុក​ជា​មុន​ហើយ​ឬ​នៅ​ ពេល​ទៅ​ដក​ប្រាក់​ចាយវាយ​នៅ​តាម​ទូ​ម៉ាស៊ីន ATM នានា។ ថ្ងៃ​នេះ Sabay ចង់​ពញ្ញាក់​ស្មារតី​ប្រិយមិត្ត​បន្តិច ពេល​ទៅ​ដក​ប្រាក់​តាម​ទូ​ម៉ាស៊ីន ATM នានា ជាមួយ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​បង្ការ​ហេតុការណ៍​អាក្រក់​ណាមួយ​កើត​ឡើង ជាពិសេស​កុំ​ឲ្យ​រឿង​ល្អ​របស់​ប្រិយមិត្ត​ទៅ​ជា​រឿង​ស៊យ​ទៅ​វិញ​នោះ។

 ១. ពិនិត្យ​មើលអ្នក​​ជុំ​វិញ​ខ្លួន ឬ​​អ្នក​នៅ​ទូ​ក្នុង​ជួរ​ជាមួយ​គ្នា​ដោយ​រក្សា​ចម្ងាយ​​ឲ្យ​បាន​ឆ្ងាយ​បន្តិច និង​​បាំង​​លេខ​​នៅ​លើ​ក្តារ​ចុច មុន​នឹង​បញ្ចូល​លេខ​សម្ងាត់​​បង្ការ​ក្រែងលោ​​គេ​​មើល​ឃើញ ឬ​អាច​ស្មាន​​លេខ​កូដ​ដឹង។

 ២. ប្រសិន​បើ​បញ្ចូល​លេខ​សម្ងាត់​ពុំ​ត្រឹម​ត្រូវ ចំនួន​ ៣ ដង ប្រព័ន្ធ​នឹង​បង្ខាំង​​កាត​ ATM របស់​ប្រិយមិត្ត​ដោយ​ស្វ័យប្រវត្តិ ឬ​​បើ​ដឹង​ថា​ម៉ាស៊ីន ATM ដំណើរ​ការ​មិន​ប្រក្រតី ត្រូវ​ដក​កាត​ចេញ​ភ្លាម។

 ៣. សូម​កុំ​ស្នើ​សុំ​អ្នក​ដទៃ​ឱ្យ​ជួយ​ធ្វើ​ប្រតិបត្តិការ ATM ជំនួស​ឲ្យ​សោះ។

 ៤. សូម​កុំ​ទទួល​ជំនួយ​ពី​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ ATM លើក​លែង​តែ​អ្នក​នោះ​ជា​បុគ្គលិក​ដែល​បាន​ចាត់​តាំង​ដោយ​សាមី​ធនាគារ។ សូម​រក្សា​ប័ណ្ណ និង​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់ ។

៥. សូម​សម្គាល់​ពី​សញ្ញា​មិន​ប្រក្រតី​ទៅ​លើ​ទូ​ម៉ាស៊ីន ATM ដែល​អាច​បង្កប់​ឧបករណ៍​ដែល​អាច​លួច​យក​ប័ណ្ណ​ព័ត៌មាន​របស់​ប្រិយមិត្ត។ សូម​ទាក់​ទង​មក​ធនាគារ ករណី​មាន​មន្ទិល​សង្ស័យ​លើ​ម៉ាស៊ីន ATM ណា​មួយ។

 ៦. សូម​រាប់​សាច់​ប្រាក់​ដែល​បាន​ដកឱ្យ​បាន​គ្រប់​ចំនួន មុន​នឹង​ចាកចេញ​ពី​បន្ទប់ ATM។

 ៧. ធ្វើ​ការ​ប្ដូរ​លេខ​សំងាត់​របស់​អ្នក​ជា​រៀងរាល់​សប្ដាហ៍។

 ៨. ឆែក​ទឹកប្រាក់​របស់​អ្នក​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ធនាគារ​ជា​រៀង​រាល់​សប្ដាហ៍ ប្រសិន​បើ​អ្នក​ឃើញ​ថា​មាន​បញ្ហា​អ្វី​ត្រូវ​ទាក់ទង​ទៅ​ធនាគារ​ជា​បន្ទាន់៕

ចុចអានបន្ត៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី
;