អាកាសធាតុនៅកម្ពុជាពីថ្ងៃទី ២២ ដល់ ២៨ អ្នករស់នៅមាត់សមុទ្រត្រូវមានការប្រុងប្រយ័ត្នខ្ពស់
- 2019-08-22 02:03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុនៅកម្ពុជាពីថ្ងៃទី ២២ ដល់ ២៨ អ្នករស់នៅមាត់សមុទ្រត្រូវមានការប្រុងប្រយ័ត្នខ្ពស់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀតណាម។
ចំណែកនៅមហាសមុទ្រខាងកើកប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី ១១ ឈ្មោះ បៃលូ (Bailu) ប៉ុន្តែមិនមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាទេ។ ព្យុះនេះ មានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្តដំណើរទៅប្រទេសចិន ភាគអាគ្នេយ៍។
ស្ថានភាពបែបនេះអាចធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ដូចខាងក្រោម៖
១. ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទីបង្គួរ។
២. ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែសីហា៖
បណ្ដាលខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលក់សមុទ្រខ្ពស់។
បណ្ដាលខេត្តចាប់ពីតំបន់វាលទំនាបភាកកណ្ដាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងផ្នែកមួយចំនួននឹងមានភ្លៀងធ្លាក់ខ្លាំង។
បណ្ដាលរាជធានី ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយអាចមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។
ស្ថិតក្នុងស្ថានភាពបែបនេះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលក់សមុទ្រដែលអាចកើកមានឡើង៕