អ្នក​ប្រដាល់ថៃ Nong-O រៀបរាប់​ប្រាប់​ពីប្រវត្តិ​ពីកុមារភាព មុនប្រកួត​ការពារ​ខ្សែក្រវាត់ ONE (វីដេអូ)

  • 2019-08-22 02:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Nong-O Gaiyanghadao នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ ONE Bantamweight Muay Thai World Champion របស់​ខ្លួន​ម្ដង​ទៀត នាថ្ងៃ​ទី៦ ខែកញ្ញា​ខាងមុខ​នេះ ទល់​នឹង​កីឡាករ​វ័យ ២០ឆ្នាំ​ សញ្ជាតិ​អាល់ហ្សេរី Brice Delval ក្នុង​ព្រឹត្តិការណ៍ ONE: IMMORTAL TRIUMPH នៅ​ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម។

តើ​អ្នកប្រដាល់​ថៃ វ័យ ៣៣ឆ្នាំ​រូបនេះ បាន​ចាប់​ផ្ដើម​អាជីព​ប្រដាល់​ដោយ​របៀប​ណា មុន​ក្លាយ​ជា​ម្ចាស់ខ្សែក្រវាត់​ នៅ​ស្ថាប័ន​លំដាប់​អន្តរជាតិ​នេះ?

Nong-O ក្រោយឈ្នះ​ខ្សែក្រវាត់ ONE

Nong-O កើត​នៅឆ្នាំ ១៩៨៦ នៅ​ខេត្ត​សកលនគរ (Sakon Nakhon) ភាគ​ឦសាន​ ប្រទេស​ថៃ។ ជិវិត​ប្រដាល់​របស់ Nong-O បានចាប់ផ្ដើម​នៅ​ក្លឹប​ប្រដាល់​ដ៏តូច​មួយ។ សម្ភារៈក្នុង​ក្លឹប​នោះ មាន​តែ​បាវ​សាក់​កញ្ចាស់​១ ប្រដាប់​ពាក់​ដៃ​ឲ្យ​កីឡាករ​វ៉ៃ ១គូ និង​ហ្គង់​ពីរបី។ "វាជា​ក្លឹប​ប្រដាល់​ដ៏​តូច ដែល​មាន​អ្នក​ហាត់​តែ​ពីរ​បី​នាក់។ ថ្ងៃមួយ ពេល​ខ្ញុំ​ដើរ​កាត់​ទីនោះ ខ្ញុំ​ឃើញ​ពូ​របស់​ខ្ញុំ​កំពុង​ហាត់ គាត់​ក៏ហៅ​ខ្ញុំ​ចូល​ទាត់ និង​វាយ​បាវសាក់​ ដើម្បីដឹងថា​ខ្ញុំអាច​ហាត់​បានឬអត់។ ដំបូង​ឡើយ ខ្ញុំ​អត់ចូលចិត្ត​ទេ ដូច្នេះ​ខ្ញុំ​កុហក​គាត់​ថា​ខ្ញុំ​ឈឺពោះ"។

Nong-O និង​ឪពុកម្ដាយ

យ៉ាងណាក្ដី ពូរ​បស់​ Nong-O នៅ​តែ​បន្ត​អូសទាញ​ក្មួយ​របស់​ខ្លួន ចូល​ហាត់​ដដែល។ ស្រប​ពេល​ជាមួយ​គ្នា​នោះ Nong-O ក៏ត្រូវ​បាន​មិត្តភក្ដិ​ ដែល​ហាត់​នៅ​ទីនោះ ជំរុញ​ចិត្ត​ផងដែរ។

"ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ពូ​របស់​ខ្ញុំ ឲ្យ​ចូល​ហាត់​សាកល្បង​មក មាន​មិត្តភក្ដិ​របស់​ខ្ញុំ មក​ហៅ​ខ្ញុំ​ទៅ​ហាត់​ដែរ។ នោះ​ហើយ​ជា​ការ​ចាប់​ផ្ដើម​នៃ​អាជីព​របស់​ខ្ញុំ"។

"ពេល​ខ្ញុំឃើញ​មិត្តភក្ដិ​របស់​ខ្ញុំហាត់ ខ្ញុំ​ក៏ចង់​សាកល្បង​ហាត់​ដែរ។ ខ្ញុំ​ចង់​ហាត់ និង​លេងជាមួយ​ពួកគេ ហើយ​ជា​ពិសេស​គឺ​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​ខេត្តផ្សេងជាមួយ​ពួកគេ ពេល​ពួក​គេត្រូវ​ទៅប្រកួត។ ខ្ញុំ​មិន​ធ្លាប់​បានធ្វើដំណើរ​ឆ្លង​ខេត្ត​នោះទេ គឺ​បានត្រឹមចេញ​​ពីផ្ទះ ទៅសាលា​រៀន​ប៉ុណ្ណោះ"។

ក្រោយ​ចាប់​ផ្ដើម​ហ្វឹកហាត់ កុមារា Nong-O បានដឹងថា​ការ​ហាត់​មិន​ស្រួលនោះទេ ប៉ុន្តែ​អ្វី​កុមារា​រូបនេះភ្ញាក់ផ្អើលចំពោះខ្លួនឯង គឺ​​អារម្មណ៍​ដែល​ចាប់​ផ្ដើម​ស្រលាញ់ប្រដាល់ ប្រឹងជម្នះ​ការ​លំបាកនានា។

Nong-O ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន

"ខ្ញុំ​មាន​អាយុត្រឹម ១០ឆ្នាំ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​វា​ពិបាក​ណាស់ ព្រោះ​ខ្ញុំ​មិន​ដែល​ដឹងអ្វី​សោះ​​ពីប្រដាល់​។ ពេល​ខ្ញុំឈឺសាច់ ខ្ញុំ​អត់ឈប់ទេ។ ខ្ញុំឈឺសាច់​មែន តែ​​ខ្ញុំ​មិន​យំ​ដាច់​ខាត។ ខ្ញុំ​ចង់​ធ្វើ​វាឲ្យបាន"។

"ក្រោយ​ខ្ញុំ​ហ្វឹកហាត់​បាន​១ខែ ពូរបស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​រក​គូប្រកួត​ឲ្យ​ខ្ញុំ ក្រោយ​ពី​រក​គូប្រកួត​បាន ខ្ញុំ​ចាប់​ផ្ដើម​ហ្វឹកហាត់​រយៈពេល ៣ខែ។ ការប្រកួតទី១ របស់​ខ្ញុំ គឺ​នៅ​ភូមិ​មួយទៀត ដែល​នៅ​ជិត​ភូមិ​ខ្ញុំដែរ។ ​ខ្ញុំ​រំភើបណាស់ព្រោះ​ជា​ប្រកួត​ដំបូង ខ្ញុំ​មិន​ខ្លាចទេ តែជើង​របស់ខ្ញុំ​ចាប់​ផ្ដើម​ញ័រ ពេល​ចូល​ដល់​ក្នុង​សង្វៀន។ ខ្ញុំ​អត់ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះទេ។ ក្រោយ​ចប់​ទឹកទី១ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធម្មតា លែង​ញ័រ។ ចប់៣ទឹក ខ្ញុំ​ឈ្នះ​ដោយ​ពិន្ទុ ហើយ​ពូ​របស់​ខ្ញុំ ឲ្យ​លុយ​ខ្ញុំ ១០០បាត (ជាង ១ម៉ឺនរៀល)"។

ចង់ដឹងកាន់តែច្បាស់ សូម​មើល​វីដេអូប្រវត្តិ Nong-O ដូចខាងក្រោមនេះ៖

សូមបញ្ជាក់ថា Nong-O ធ្លាប់មានប្រវត្តិប្រកួត ជាង ៣០០ដង ក្នុង​នោះ ៤ដង​នៅ ONE គឺឈ្នះ ទាំង ៤ដង បាន​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ Bantamweight (៦៥,៨គីឡូក្រាម)។ ក្រៅពីខ្សែក្រវាត់​នៅ ONE អ្នកប្រដាល់​កម្ពស់ ១,៧១ម៉ែត្ររូបនេះ ក៏ធ្លាប់ឈ្នះខ្សែក្រវាត់ Lumpinee ៣ដង និងឈ្នះជើងឯក​ថ្នាក់ជាតិរបស់ថៃ ២ដងផងដែរ៕

Nong-O ជាគូឯក​ក្នុងការប្រកួត​នៅវៀតណាម ដើម​ខែក្រោយ

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;