កម្ពុជា គ្រោងសិក្សាលទ្ធភាព​ក្នុង​ការ​កែ​ច្នៃ​សំរាម​សម្រាប់​ផលិត​អគ្គិសនី

  • 2019-08-22 03:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានរៀប​ចំ​កិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ និង ពិភាក្សាអំពី “លទ្ធភាព​ក្នុង​ការ​កែ​ច្នៃ​សំរាម​សម្រាប់​ផលិត​អគ្គិសនី” ដោយ​មាន​ការអញ្ជើញចូលរួមពី រដ្ឋមន្រ្តី ដឹកនាំ​ជាន់​ខ្ពស់នៃក្រសួង-ស្ថាប័ន ពាក់​ព័ន្ធ​របស់​រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

រូបតំណាង
ក្នុងកិច្ចប្រជុំនេះ​ដែរ បានពិភាក្សានិងរិះរកវិធានការដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម និង​កាក​សំណល់​រឹង ដោយ​ផ្អែក​លើ​របាយការណ៍​សិក្សា​បឋម​របស់​អគ្គលេខាធិកា​រដ្ឋានគណៈ​កម្មាធិការ​គោល​នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១. រៀបចំកសាងក្របខណ្ឌច្បាប់ គោលនយោបាយ និង​អនុវត្ត​បទដ្ឋាន​គតិយុត្ត​ស្ដីពី​ការ​គ្រប់​គ្រង​កាក​សំណល់​រឹង និងសំរាម ។

២. រៀបចំយន្តការអន្តរស្ថាប័ន រួមគ្នាអនុវត្តវិធានការជាខ្សែច្រវ៉ាក់ ចាប់ពីអ្នកប្រើប្រាស់ រហូត​ដល់​អ្នក​កែច្នៃ ចុង​ក្រោយ​ចំពោះកាកសំណល់រឹងនិងសំរាម ។

៣. រៀបចំជាយុទ្ធនាការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងគ្រប់ទីកន្លែង ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការទុកដាក់សំរាម ការសម្អាតអនាម័យ បរិស្ថាន និងសុខមាលភាពជារួម ដែល​កិច្ចការ​នេះ​ទាម​ទារ​ឲ្យមានការចូលរួមគាំទ្រឲ្យបានពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;