ឆ្ងល់​អត់ ហេតុអ្វី នារី​​បម្រើ​ការ​​លើ​យ​ន្តហោះ តែង​ដាក់​ដៃ​បែប​នេះ ពេល​ស្វាគមន៍​ភ្ញៀវ?

  • 2019-08-22 03:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ជិះ​យន្តហោះ ឬ​ជា​មនុស្ស​ដែល​ពូកែ​ចាប់​អារម្មណ៍​លើ​អ្វី​មួយ អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃើញ​ថា នារី​​បម្រើ​ការ​​លើ​យ​ន្តហោះ តែងតែ​ដាក់​ដៃ​ព័ទ្ធ​មក​ក្រោយ នៅ​ពេល​ស្វាគមន៍​អ្នកដំណើរ ឬ​ដើរ​នៅ​ក្នុង​កាប៊ីន​យន្តហោះ។

នៅ​ពេល​ដែល​ធ្វើ​បែប​នេះ នារី​​បម្រើ​ការ​​លើ​យ​ន្តហោះទាំង​នោះ នឹង​មិន​ពិនិត្យ​មើល​ទេ​ថា អ្នក​ដំណើរ​បាន​ដាក់​ខ្សែ​ក្រវាត់ ឬ​បិទ​ទូរសព្ទ​ឬ​ក៏​អត់​ឡើយ។ ផ្ទុយទៅវិញ វា​មាន​មូលហេតុ​ដ៏​សំខាន់​មួយ នៅ​ពី​ក្រោយ​រឿង​នេះ។

ពិត​ណាស់ វា​គឺ​ជា​រឿង​សាមញ្ញ​ធម្មតា​មួយ​ប៉ុណ្ណោះ ព្រោះ​នៅ​មុន​ពេល​ចេញ​ដំណើរ នារី​​បម្រើ​ការ​​លើ​យ​ន្តហោះ ត្រូវ​រាប់​ចំនួន​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ។ ការ​រាប់​ចំនួន​អ្នក​ដំណើរ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​អ្នក​ដំណើរ​ឡើង​យន្តហោះ ឬ​អង្គុយ​ចុះ​គ្រប់គ្នា។

នារី​​បម្រើ​ការ​​លើ​យ​ន្តហោះ ប្រើប្រាស់​ឧបករណ៍​ពិសេស​ម្យ៉ាង​ដើម្បី​រាប់​ចំនួន​អ្នកដំណើរ (ដូច​រូប​ខាងក្រោម) ដោយ​ត្រូវ​ដាក់​ដៃ​របស់​ពួកគេ​ព័ទ្ធ​ទៅ​ក្រោយ ក្នុង​គោលបំណង​មិន​ចង់​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេក៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;