ក្រុមហ៊ុនធំជាង១០ប្រទេសរួមគ្នាតាំងបង្ហាញផលិតផលច្នៃប្រឌិតថ្មីៗនៅកោះពេជ្រ

  • 2019-08-22 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនធំមកប្រទេសចិន ហុងកុង ​ឥណ្ឌា ជប៉ុន ​ម៉ាឡេស៊ី​ សិង្ហបុរី ​តៃវ៉ាន់ ​ថៃ​វៀតណាម​​ សាធារណរដ្ឋឆែក​ និងម្ចាស់ផ្ទះកម្ពុជា បាន​ចាប់​ដៃ​គ្នា​ដាក់​តាំង​ផលិតផច្នៃ​ប្រឌិត​ថ្មីៗ​ជា​ច្រើន​នៅ​​ក្នុង​ពិព័រណ៍​ឩស្សាហ៍កម្ម​ និង​វាយនភ័ណ្ឌ​កម្ពុជា​លើក​ទី​៨​នៅ​កោះពេជ្រ​រយះ​ពេល​៤​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២២ដល់​ ២៥ សីហា ​ឆ្នាំ២០១៩។

ក្រុមហ៊ុន​ដែល​ចូល​រួម​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ច្នៃ​ប្រឌិត​ថ្មី​ទាំង​នោះ​រួម​មាន​ក្រុម​ហ៊ុន​ឩស្សាហកម្ម​ផលិត​ ផ្លាស្ទិក​ ការ​វេច​ខ្ចប់​ ម៉ាស៊ីន​ភ្លើង​ កសិកម្ម​ គ្រឿង​បន្លាស់​រថយន្ត​ ឩបករណ៍​ម៉ាស៊ីន​ និងឩបករណ៍​ប្រើ​ប្រាស់​ វិស្វកម្ម​ថាមពល​អគ្គីសនី អំពូល​ភ្លើង​ និងវាយនភ័ណ្ឌ​ដែល​មាន​ស្តង់​សរុប​២៨០​។

ថ្លែង​ក្នុង​ថ្ងៃ​បើ​សម្ពោធ​ពិព័រណ៍​នេះ​ លោក សុខ សេង​ហួត​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ឩស្សាហកម្ម និងសិប្បកម្ម​បាន​លើក​ឡើង​ថា​ ពិព័រណ៍នេះ​នឹង​ធានា​បាន​នូវ​វេទិកា​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ជួយដល់​សហគ្រិន​និងបណ្តាភាគហ៊ុន​​ទាំង​អស់​មាន​ទំនាក់​ទំនង​ធុរកិច្ច​ស្និទ្ធស្នាល ព្រមទាំងទទួល​បាន​នូវបច្ចេកវិទ្យា និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ថ្មី​ដើម្បី​ពង្រីក​ និងអភិវឌ្ឍន៍ក្រុម​ហ៊ុន​របស់​ខ្លួន​កាន់តែ​ប្រសើរឡើង​ជាង​មុន​។

​ក្រៅ​ពី​ស្តង់​រាប់​រយ​តាំង​ផលិត​ផល​ច្នៃ​ប្រឌិត​ថ្មីៗ​ទាន់​សម័យ​​ ព្រឹត្តិការ​ពិរព័ណ៍​ឩស្សាហ៍កម្ម​ និង​វាយនភ័ណ្ឌ​កម្ពុជា​ឆ្នាំ​នេះ​ក៏​មាន​សិក្ខាសាលា​ និង​កិច្ចភិភាក្សា​លើ​ប្រធាន​បទ​ " ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម សិប្បកម្ម​ និង​ឩស្សាហកម្ម​" ដែលចូលរួម​ពី​អ្នក​ជំនាញ​ជា​ច្រើន​ដែល​នឹង​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​សីហា​​ ឆ្នាំ​២០១៩​ផង​ដែរ​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;