ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិលើកប៉ុន្មានចំណុចពីអនាគតទីក្រុងភ្នំពេញ
- 2019-08-23 01:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិលើកប៉ុន្មានចំណុចពីអនាគតទីក្រុងភ្នំពេញ
ចន្លោះមិនឃើញ
ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីល្ងាចម្សិលមិញបានរៀបចំកម្មវិធីជប់លៀងក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមឯកអគ្គរាជទូត ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ដែលនឹងត្រូវចាកចេញពីភ្នំពេញនៅសប្ដាហ៍ក្រោយ។
ពេលចាប់ផ្ដើមសុទ្ទរកាឋាជាភាសាខ្មែរ និងអង់គ្លេស ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) បានផ្ដើមដោយឃ្លាមួយថាសុទ្ទរកឋាដែលឯកឧត្តមនឹងថ្លែងជាភាសាខ្មែរនេះជាសុទ្ទរកឋាចុងក្រោយរបស់ឯកឧត្តម។
ឯកឧត្តមថ្លែងជាភាសាខ្មែរមួយៗថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយបន្តិច ប៉ុន្តែក៏មានអារម្មណ៍ធូរស្រាលផងដែរ ដើម្បីជំរាបជូនថានេះជាសុន្ទរកឋាជាភាសាខ្មែរលើកចុងក្រោយខ្ញុំ»។
ថ្វីដ្បិតនេះជាសុទ្ទរកឋាជាភាសាខ្មែរចុងក្រោយរបស់ឯកឧត្តមក៏ពិតមែន តែឯកឧត្តមនៅបង្ហាញក្ដីសង្ឃឹមថានៅថ្ងៃណាមួយឯកឧត្តមនឹងបានថ្លែងសុន្ទរកឋាជាភាសាខ្មែរម្ដងទៀត។
ឯកឧត្តមថ្លែងបន្តថា៖ «ខ្ញុំនឹងភរិយានឹងចាកចេញពីទីក្រុងភ្នំពេញនៅសប្ដាហ៍ក្រោយនេះ ក៏ប៉ុន្តែសម្រស់នៃប្រទេសកម្ពុជាបានផ្ដល់ក្ដីស្រមៃដល់យើងខ្ញុំថានឹងត្រឡប់មកកាន់ទឹកដីដ៏អស្ចារ្យនេះជាថ្មីនាថ្ងៃអនាគត។ រាជធានីភ្នំពេញនឹងប្រែមុខមាត់ថ្មីនៅប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងព្រលានយន្តហោះថ្មី អាគារខ្ពស់ៗជាច្រើន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនសាធារណថ្មីៗ។ ខ្ញុំអាចនឹងមានឱកាសសារជាថ្មីដើម្បីថ្លែងសុទ្ទរកឋាជាភាសាខ្មែរម្ដងទៀត»។
កាលពីយប់មិញក៏មានដែរវត្តមានមន្ត្រីទូត មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុនក៏មានវត្តមានក្នុងពិធីនេះដែរ។
ក្រោយបញ្ចប់សុទ្ទកឋារបស់ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មន្ត្រីជាន់ខ្ពស់កម្ពុជាឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានឡើងថ្លែងសុន្ទកឋាដោយបានកោតសរសេរពីស្នាដៃសម្រេចបានរបស់ឯកឧត្តមហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ជាងនេះទៅទៀតឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការចូលរួមផ្សព្វផ្សាយជាភាសាខ្មែររបស់ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា តាមបណ្ដាញហ្វេសប៊ុកស្ថានទូតជប៉ុនពីបញ្ហាបរិស្ថាន វប្បធម៌សង្គម និងការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ថ្មីជាដើម។
ជាមួយគ្នានេះឯកឧត្តម ប្រាក់ សុខុន លើកឡើងទៀតថាទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជប៉ុនក៏បានកើនឡើងជាលំដាប់។ ឯកឧត្តមបញ្ជាក់ថាក្នុងឆ្នាំ២០១៧ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានជាងមួយពាន់លានដុល្លារ និងបានហក់ឡើងដល់ជាងពីរពាន់លានដុល្លារនៅឆ្នាំ២០១៨ ហើយនៅប្រាំមួយខែដើមឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មនេះ បានឡើងដល់ប្រមាណជាពីរពាន់លានដុល្លារ៕