មូលហេតុពីក្រោយ Dembele វ័យ២០ឆ្នាំ​ជាគ្រាប់ពេជ្រ តែ​ដល់​វ័យ​២២​ឆ្នាំ​អាច​ទៅ​ជា​ដុំ​ថ្ម​វិញ

  • 2019-08-23 01:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Ousmane Dembele ​កំពុង​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង ​ហើយ​មាន​បញ្ហា​ជាមួយ​ក្លឹប FC Barcelona ​ទៀត ​ដោយ​មិន​ព្រម​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្លឹប​ឡើយ។

កីឡាករ​បារាំង​ខាង​លើ​បាន​របួស​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អេស្ប៉ាញ ​ដែល​ក្រុម Barcelona ​ចាញ់​ក្រុម Bilbao ​ក្នុង​លទ្ធផល ១-០។ ក្រោយ​ពី​រង​របួស​នេះ​ហើយ ​រូបគេ​មិន​ព្រម​មក​តាម​ការ​ណាត់​របស់​ក្រុម​គ្រូពេទ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ឡើយ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ឡើង​ចំពោះ​ទង្វើ​របស់​គេ​នេះ។ ដោយ​របួស​នោះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​អាច​ដល់​៥​សប្ដាហ៍ ​ឬ​អាច​យូរ​ជាង​នេះ បើ​សិន​ជា​កីឡាករ​នៅ​តែ​មិន​ព្រម​ស្ដាប់​តាម​ការ​ណែនាំ។

គេ​ដាក់​ចម្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ ទៅ​ជា​បែប​នេះ? ​កាល​ពី​វ័យ​២០​ឆ្នាំ Dembele ​បាន​កសាង​ឈ្មោះ​យ៉ាង​ល្អ​និង​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ម្នាក់​លើ​លោក ​ដែល​ធ្វើ​ឱ្យ​ក្រុម Barcelona ​ជះ​លុយ​យ៉ាង​ច្រើន​ទិញ​យក។ តែ​ក្រោយ​ពី​ផ្លាស់​មក​លេង​នៅ​អេស្ប៉ាញ ​រូបគេ​បាន​ប្ដូរ​ទាំង​ស្រុង ​ទាំង​ការ​លេង​មិន​ល្អ ​របួស​ច្រើន ​ហើយ​មិន​គោរព​ពេល​វេលា​ថែម​ទៀត។

កត្តា​ដែល​បង្ក​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង ត្រូវ​បាន​គេ​តាម​ដាន​ឃើញ​ថា ​បច្ចុប្បន្ន​អតីត​កីឡាករ Dortmund ​នេះ​ចំណាយ​ពេល​វេលា​ច្រើន​ទៅ​លើ​ការ​ដើរ​លេង​យប់ ​ញ៉ាំ​អាហារ​មិន​សមស្រប ​ហើយ​ថែម​ទាំង​ញៀន​លេង​ហ្គេម​ថែម​ទៀត។ ការ​មិន​ផ្ដោត​ទៅ​លើ​ការ​ហ្វឹកហាត់ ​និង​មិន​ថែ​ទាំ​សុខភាព​នេះ​ហើយ ធ្វើ​ឱ្យ​រូបគេ​ធ្លាក់​ខ្លាំង​មែនទែន​រហូត​ដល់​ពេល​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
;