ប៉ូលិសចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិន ២៧នាក់រត់មកលាក់ខ្លួននៅក្រុងបាវិត
- 2019-08-23 03:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិន ២៧នាក់រត់មកលាក់ខ្លួននៅក្រុងបាវិត
ចន្លោះមិនឃើញ
ប៉ូលិសអន្តោប្រវេសន៍កម្ពុជា បានចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិនចំនួន ២៧នាក់ ក្នុងនោះមានស្រី ៦នាក់ ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសចិន រួចរត់មកពួនសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដោយមានការសហការរវាងប៉ូលិសកម្ពុជាជាមួយអាជ្ញាធរចិន។
ការចាប់ខ្លួនក្រុមឧក្រិដ្ឋនជនចិននេះដែរ បានធ្វើឡើងនៅទីតាំងអគារកម្ពស់ ៨ជាន់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនជាតិចិនដែលចាប់ខ្លួនក្រុងបាវិត ខេត្តស្វាយរៀង នេះជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅក្រៅប្រទេស រត់មកគេចខ្លួននៅកម្ពុជា។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចបានរកឃើញមានជនជាតិចិនចំនួន ២៧នាក់ ចូលមកស្នាក់នៅនិងធ្វើការដោយពុំមានឯកសារផ្លូវច្បាប់ ដែលមានឈ្មោះក្នុងបញ្ជីមុខសញ្ញាស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលប្រទេសចិន ហើយបានឃាត់ខ្លួនបញ្ជូនមកនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី ចំណែកជនបរទេសប្រមាណជាង ៣០០នាក់ ដែលមិនពាក់ព័ន្ធ គឺមិនត្រូវបានចាប់ខ្លួននោះទេ៕
ចុចអាន៖
ទាំងនេះហើយជាឡានខុសប្រក្រតីជាង ៥០០គ្រឿង ដែលក្រសួងចាប់បាន
ស្គាល់លេខទាំងនេះពេលមានអាសន្នអ្វីនៅភ្នំពេញទាក់ទងសមត្ថកិច្ចបាន២៤ម៉ោង