​ចិន​នឹង​លើក​ទឹក​ចិត្ត​សហគ្រាស​ល្អៗក្នុង​ប្រ​ទេស​ខ្លួន​មក​វិនិយោគ​នៅខេត្ត​​ព្រះ​សីហនុ​

  • 2019-08-23 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​​​​​​ឯកអគ្គ​រដ្ឋទូត​ចិនប្រ​ចាំកម្ពុជា​លើក​ឡើង​ថា​រដ្ឋាភិបាល​ចិន​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ហសគ្រាស​ល្អៗ​ក្នុង​ប្រទេស​ចិន​មកវិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ ខណៈ​សភាពាណិជ្ជកម្ម​ចិន​ប្រចាំកម្ពុជា​កំពុង​មាន​គម្រោង​បើក​សាខាសមាគម​ក្នុង​ខេត្តមួយ​នេះដែរ​។​

(រូបភាព៖ ស្ថានទូត​ចិន​ប្រចាំកម្ពុជា)
​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រ​ចាំ​កម្ពុជា​ឯកឧត្តម Wang Wentian កាលពី​ម្សិល​មិញ​បានជួប​ជាមួយ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ឯកឧត្តម គួច ចំរើន។ នេះ​បើតាម​ការ​ផ្សាយ​របស់​ស្ថានទូតចិន​ប្រ​ចាំ​កម្ពុជា​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នា​ព្រឹក​នេះ។

ប្រ​ភព​បន្តថា​ជំនួប​នេះភាគីទាំងពី​រ​បាន​ផ្លាស់ប្តូរ​យោបល់គ្នា​ទៅវិញ​ទៅមក​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​ក្រោម​ជាតិ​។ ទន្ទឹម​នឹង​នោះ​ភាគី​ស្ថានទូត​ចិន​ក៏​បាន​បង្ហើប​ឲ្យ​ដឹងពី​គម្រោង​របស់​សភាពាណិជ្ជកម្ម​ចិន​ប្រចាំកម្ពុជា​​​​ចិនមាន​បំណង​​បើកសាខា​​សមាគមក្នុង​ខេត្ត​មួយ​នេះ។

ប្រ​ភព​បន្តថា៖ « សភាពាណិជ្ជកម្ម​ចិន​ប្រចាំកម្ពុជា​កំពុង​មាន​គម្រោង​បើកសាខា​សមាគម​ក្នុងខេត្ត​ព្រះសីហនុ​ដើម្បីដើរ​តួជា​ស្ពាន​សម្រាប់​ភ្ជាប់​សហគ្រាសចិន​និង​កម្ពុជា​បាន​យ៉ាង​ងាយស្រួល។​ រដ្ឋាភិបាល​ចិន​នឹង​លើក​ទឹកចិត្ត​សហគ្រាសល្អៗ​ជាច្រើន​ក្នុងប្រទេស​ចិនមក​វិនិយោគ​មុខរ​បរក្នុង​ខេត្ត​ព្រះសីហនុ​ បន្ត​គាំទ្រការអភិវឌ្ឍ​ឧស្សាហកម្ម​កំពង់ផែដែល​ជាចំនុច​សំខាន់​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​នៃខេត្ត​ ជំរុញ​សេដ្ឋកិច្ច​ខេត្តព្រះ​សីហនុមានការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ»៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;