CBR 250 ស៊េរីថ្មីនឹង​ដាក់របស់សំខាន់មួយ​ អ្នក​កាន់​ចង្កូត​ម៉ូតូ​ភាគ​ច្រើន​ចង់​បាន

  • 2019-08-23 06:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោង​តាម​ប្រភព​ព័ត៌មានគួរឲ្យទុកចិត្តមួយបាន​បង្ហើប​ថា ​ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ Honda ​គ្រោង​នឹង​បញ្ចេញ​ម៉ូឌែល​ថ្មី​គឺ ​ CBR250RR ឆ្នាំ ២០២០ ​ដោយ​បន្ថែម​របស់​ថ្មី​ ​ដែល​អ្នក​កាន់​ចង្កូត​ម៉ូតូ​ភាគ​ច្រើន​ចង់​បាន។

CBR250RR ឆ្នាំ ២០២
CBR250RR ឆ្នាំ ២០២០ ​នឹង​មាន​រូបរាង​ដូច​ស៊េរី​មុន ប៉ុន្តែ​បន្ថែម​​ប្រព័ន្ធ Quick Shifter ដូច​ទៅ​នឹង​ម៉ូតូ​ប្រណាំង​ដែរ​ ​​ ​វា​មក​ពី​នាយ​តែ​ម្ដង​ មិន​ចាំបាច់​ទិញ​ពី​ខាង​ក្រៅ​មក​តម្លើង​ទេ​ ​មាន​ន័យ​ថា ប្រព័ន្ធ Quick Shifter ផ្ដល់​សមត្ថភាព​ឲ្យ​អ្នក​បើកបរ​អាច​ដាក់​លេខ​ដោយ​មិន​ចាំបាច់​ចាប់​អាំប្រ៊ីយ៉ា​។ ​ចំណុច​នេះ​ភាគ​ច្រើន​មាន​នៅ​លើ​ម៉ូតូ​ស្ព័រ​សម្រាប់​ការ​ប្រណាំង​នានា​។

​អ្វី​ដែល​ពិសេស​នោះ​គឺ​ ​គោលបំណង​របស់​ក្រុមហ៊ុន​ ផលិត​​ម៉ូតូ​នេះ​ឡើង​គឺ​ជា​ប្រភេទ​ម៉ូតូ​ប្រណាំង​កម្លាំង​មធ្យម​(២៥០ សេសេ)។ ​សម្រាប់​តម្លៃ ​ឬ​ថ្ងៃ​កាលបរិច្ឆេទ​ប្រកាស​ផ្លូវការ ​​​នឹង​មុខងារ​ថ្មី​ៗ​នៅ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

អត្ថបទទាក់ទង៖

ប្រភព៖ Great Biker ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;