រឿងពិត​ប្រាំ​មួយ​យ៉ាង​គួរ​ដឹង​ពី​ព្រៃអាម៉ាហ្សូន

  • 2019-08-23 06:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ព្រៃ​អាម៉ាហ្សូន(Amazon)​ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​ព្រៃ​ត្រូពិក​ធំជាងគេ​នៅលើពិភព​លោក និងជា​សួតនៃ​ភព​ផែនដី។ ព្រៃ​នេះ​កំពុង​​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់ជាច្រើនថ្ងៃ​មក​ហើយនៅ​ក្នុង​ប្រទេស​ប្រេស៊ីល​។

(ព្រៃ​អាម៉ាហ្សូន​កំពុង​ត្រូវ​ភ្លើង​ឆេះ)

ខាងក្រោម​នេះ​ជា​ការពិត​មួយ​ចំនួន​ដែលយើង​គួរ​ដឹង​ពី​ព្រៃ​អា​ម៉ាហ្សូន​មួយ​នេះ៖ Amazon facts

១. ព្រៃ​អាម៉ាហ្សូនជា​ព្រៃ​ត្រូពិក​ធំជាង​គេបំផុត​នៅ​លើពិភព​លោក​មាន​ផ្ទៃ​ដី​៥,៥​លាន​គីឡូម៉ែត្រ​ការ៉េ។

២. ព្រៃ​អាម៉ាហ្សូន​លាតសន្ធឹង​នៅ​លើ​ផ្ទៃ​ដី​ប្រ​ទេស​ប្រេស៊ីល បូលីវី ប៉េរ៉ូ អេក្វាឌ័រ កូឡំប៊ី វេណេសុយអេឡា Guyana, Suriname និង​French Guiana។​

៣.​ ទន្លេ​អាម៉ាហ្សូន ជា​បណ្ដាញ​នៃ​ផ្លូវ​ទឹករាប់ពាន់ ដែលមាន​ប្រវែង​សរុប​៦ ៨៤០​គីឡូម៉ែត្រ ខណៈអ្នក​វិទ្យាសាស្រ្ត​ខ្លះ​ថា​ទន្លេនេះ​​ជា​ទន្លេ​វែងជាងគេទី២នៅ​លើ​ពិភព​លោក​បន្ទាប់ពី​ទន្លេនីល។

៤. ចំ​នួន​ជនជាតិ​ដើម​ភាគ​តិច​Amerindian​មាន​ពី​៤០០​ទៅ​៥០០​កុល​សម្ព័ន្ធ ហើយ​អ្នកទាំង​នេះ​បាន​ហៅ​​ព្រៃ​អាម៉ាហ្សូនថាជា​ផ្ទះ(Rainforest home)។ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំងនោះមាន​ប្រហែលជា៥០​ត្រូវគេ​ជឿថា​មិន​ដែល​មាន​ទំនាក់ទំនងជាមួយ​មនុស្ស​ខាងក្រៅ។

៥. ព្រៃ​អាម៉ាហ្សូន​មាន​រុក្ខជាតិ​៤០ ០០០​ប្រ​ភេទ បក្សី​១ ៣០០​ប្រ​ភេទ ​ត្រី៣ ០០០​ប្រ​ភេទ សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​៤៣០ប្រ​ភេទ និង​មាន​សត្វល្អិត​ជាង​២,៥លាន​ប្រ​ភេទ​ផ្សេង​ទៀត។

៦. ព្រៃ​អាម៉ាហ្សូន ជា​ព្រៃ​ដ៏ស្រស់ស្អាត​ មាន​ពេល​ខ្លះ​គេ​ចាត់ទុកថា​វាជា​សួតនៃផែន​ដី។ ព្រៃ​អាម៉ាហ្សូន​បាន​រួមចំណែក​បញ្ចេញ​អុកស៊ីហ្សែន​២០​ភាគ​រយ​នៃអុក​ស៊ីហ្សែន​មាន​លើ​ផែន​ដី​សរុប៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
;