ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ខែ​ក្រោយ​នេះ

  • 2019-08-26 06:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក មូន ចេអ៊ីន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​ថៃ​ពី​ថ្ងៃ​ទី ០១​ ដល់០៣ ខែ​កញ្ញា​ ឆ្នាំ​២០១៩​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ ​Bangkok Post ចេញ​ផ្សាយ​ថ្ងៃទី​២៦ ខែ​សីហា​ ឆ្នាំ​២០១៩។

បើតាម​ការប្រកាស​របស់​ក្រសួង​ការ​បរទេស​ថៃ​ លោក​ មូន​ ចេអ៊ិន នឹង​ជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ ចាន់​អូចា នៅ​វិមាន​រដ្ឋាភិបាល ក្រុង​ បាំងកក​(Government House) ដើម្បី​ពិភាក្សា​អំពី​វិធី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

កិច្ច​ពិភាក្សា​​រវាង​មេដឹក​នាំ​ទាំង​ពីរ នឹង​ផ្ដោតលើ​ប្រធានបទ​​ធំៗមួយ​ចំនួន​ដូចជា​ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្ដូរ​មនុស្ស​ទៅ​វិញ​ទៅមក។

ការ​ធ្វើ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ថ្នាក់​ក្រោម​ដំបន់​ និង​ថ្នាក់​តំបន់ រួម​ទាំង​ពង្រឹង​វេទិកា​ពិភាក្សា​ពហុ​ភាគី​ផង​ដែរ។

ក្នុង​ទស្សនកិច្ច​នេះ​ លោក​ មូន​ ចេអ៊ីន​ ក៏​នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅ​វេទិកា​ធុរកិច្ច​ ថៃ-កូរ៉េ ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;