ទៀតហើយ! ជប៉ុនប្រកាសអាសន្នបន្ទាន់ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេស

  • 2019-08-28 04:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​បន្ទាន់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​កោះ Kyushu ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​កម្រិត​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បាក់​ដី, ទឹក​ជំនន់ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជប៉ុន NHK ឲ្យ​ដឹង​ថា​ប្រជាជន​ប្រមាណ​ជា​ជាង ២៤០ ០០០​នាក់​ដែល​រស់​នៅ​ក្នុង​អាណា​ខេត្ត Fukuoka, Nagasaki និង Saga នៃ​កោះ Kyushu ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ទៅ​កាន់​ទី​សុវត្ថិភាព។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ផ្នែក​ជា​ច្រើន​នៃ​កោះ​នេះ បាន​ទទួល​រង​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​រហូត​ដល់​កម្រិត ៥។ ខ្សែ​វីដេអូ​ដែល​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍ បាន​បង្ហាញ​ពី​ទឹក​ជំនន់​បណ្ដាល​ឲ្យ​លិច​ឡាន ខណៈ​ដែល​ទឹក​ទន្លេ​មួយ​ចំនួន​ឡើង​ផុត​ច្រាំង។

ជាមួយ​គ្នា​ដែរ របាយការណ៍​បង្ហាញ​ថា​បុរស​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​ឡាន​របស់​លោក​ហូរ​ទៅ​តាម​ទឹក​ជំនន់​ក្នុង​អាណា​ខេត្ត Saga ខណៈ​ដែល​តំបន់​ខ្លះ​ទៀត ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ជាង ១០០​មីលីម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ រ័ត្ន

;