នាវាពិឃាដ​អាមេរិក សុំចូលចត តែចិនប្រកែក

  • 2019-08-28 07:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​បាន​ច្រានចោល​នូវសំណើសុំចូល​ចត​នាវាពិឃាដ​របស់​កងទ័ព​ជើងទឹក​អាមេរិក នៅ​កំពង់ផែ​ក្រុង Qingdao ខេត្ត​សានទុន កាលពីថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០១៩​កន្លងទៅ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ Reuters ដែលបាន​ដកស្រង់សម្តី​មន្រ្តី​ទ័ពជើងទឹក​អាមេរិក​មួយរូប។

កាលពី​ពេល​ថ្មីៗនេះ ចិន​បានច្រាន​ចោល​រួចមកហើយ​នូវ​សំណើ​សុំចូលចត​នាវា២គ្រឿងរបស់​ទ័ពជើងទឹក​អាមេរិក នៅកំពង់ផែ​ក្រុង​ហុងកុង។

ការបដិសេធ​សំណើស្រដៀងគ្នា​ខាងលើ​នេះដែរ ក៏បាន​ធ្វើឡើង​កាលពីខែ​កញ្ញា ឆ្នាំ​២០១៨ នៅពេល​ដែល​អាមេរិក សុំចូល​ចត​នាវា​ផ្ទុក​យន្តហោះ USS Wasp៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;