ក្រសួងសាធារណការ ស្នើឱ្យ UNDP ពិនិត្យ​លើ​យុទ្ធសាស្ត្រ​​ប្រាំ​ចំណុច​ក្នុង​វិស័យ​​ដឹក​ជញ្ជូន​ផ្លូវគោក

  • 2019-08-29 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូអង្គការ UNDP ដឹក​នាំ​ដោយ​លោក Nick Beresford តំណាង​និវាសន​ជន​អង្គការUNDP ស្ដី​ពី​គោល​នយោបាយដឹកជញ្ជូនផ្លូវគោក ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់ដឹកនាំជាន់ខ្ពស់ ពាក់ព័ន្ធនឹងវិស័យនេះផងដែរ។ ជំនួប​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

លោ ស៊ុន ចាន់ថុល នៅ​ក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូអង្គការ UNDP រូបភាព៖ តីក្រសួងសាធារណការ និងដឹកជញ្ជូន
ថ្លែង​នៅ​ក្នុង​ជំនួបនោះ លោក ស៊ុន ចាន់ថុល បាន​ជម្រាប​ជូនគណៈ​ប្រតិភូ​អំពី​ផែន​ការ​គោល​នយោ​បាយ​ស្ដី​ពី​វិស័យដឹកជញ្ជូនផ្លូវគោក ដែល​ផ្ដោត​ជា​សំខាន់​លើ​យុទ្ធសាស្ត្រ​ចំនួន​ប្រាំ​ចំណុច​ដែល​រួម​មាន៖ ពង្រឹង​គុណភាព​ការ​ដឹកជញ្ជូនឱ្យស្របតាមតម្រូវការក្នុងប្រទេស និង​ក្នុងតំបន់ លើក​ទឹក​ចិត្ត​ឱ្យ​វិស័យ​ឯក​ជន​ចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពការដឹកជញ្ជូន តាក់​តែង​បទ​ប្បញ្ញត្តិ​ស្ដីពី​ការ​ប្រើ​ប្រាស់​យានយន្ត និងបរិស្ថាន លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​វៃឆ្លាត។

ជា​មួយ​គ្នា​នោះដែរ រដ្ឋលេខាធិការបាន​ស្នើឱ្យគណៈប្រតិភូពិនិត្យលើយុទ្ធសាស្រ្តទាំងប្រាំចំណុច ដែល​ក្រុម​ការងារ​បាន​លើក​ឡើង រៀប​ចំ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​ចំណុច​លម្អិត​នៅ​ក្នុង​យុទ្ធ​សាស្រ្ត​នីមួយៗ ជា​ផែនការប្រចាំឆ្នាំ និងផែនការប្រាំឆ្នាំ និង​ផ្តល់​បទ​ពិសោធន៍​នូវ​ចំណុច​គន្លឹះ​ល្អៗ​របស់​បណ្ដា​ប្រទេស​នានា​ក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យដឹកជញ្ជូនផ្លូវ​គោក​ប្រកប​ដោយ​ជោគ​ជ័យផងដែរ ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;