អត្ត​សញ្ញាណបណ្ណ​ខេត្ត អាច​ធ្វើផ្លាក​លេខ​រថយន្ត ភ្នំពេញ បានដែរឬទេ?

  • 2019-08-27 08:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោ​បាន​បង្ហោះ​បញ្ជាក់​បន្ថែម​ពីការ​ធ្វើ​ផ្លាកលេរថយន្ត អត្តសញ្ញាណបណ្ណ​ខេត្ត អាច​ធ្វើ​ផ្លាក​លេខ​រថយន្ត ភ្នំពេញ បានដែរឬទេ?

រូបភាព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
**នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏​បាន​ធ្វើ​ការបកស្រាយ​បញ្ជាក់​ដូច​ខាង​ក្រោម៖**

១. អត្តសញ្ញាណបណ្ណខេត្ត គឺត្រូវទទួលផ្លាកលេខខេត្ត។ អត្តសញ្ញាណបណ្ណភ្នំពេញ ត្រូវទទួលផ្លាកលេខភ្នំពេញ។ 

២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណបណ្ណ ជាគោល។

៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។

ដូចនេះ អ្នក​ធ្វើ​ត្រូវយកអត្តសញ្ញាណរបស់គាត់ ភ្ជាប់​មក​ជា​មួយ​នូវ​សៀវ​ភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់​នៅ ដើម្បី​ជា​ឯក​សារ​អម ក្នុង​ការ​ចុះ​បញ្ជីរថយន្ត។ ការ​បញ្ជាក់​នេះ​ដែរ​ដោយ​ដក​ស្រង់​ចេញ​ពី​ប្រកាស​046 ប្រ.ក.សក. ចុះ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;