ចិនចល័តទ័ពចូលក្រុងហុងកុង ខណៈអ្នកតវ៉ាត្រៀមធ្វើបាតុកម្មកាន់តែធំ
- 2019-08-29 08:37:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនចល័តទ័ពចូលក្រុងហុងកុង ខណៈអ្នកតវ៉ាត្រៀមធ្វើបាតុកម្មកាន់តែធំ
ចន្លោះមិនឃើញ
រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការចល័តកងទ័ពរំដោះប្រជាជនចូលទៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយពេលដែលមានការតវ៉ាដោយហិង្សាអស់រយៈពេលជាង ៣ខែមកហើយ។
យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ឲ្យដឹងថា ការចល័តកងទ័ពត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមរក្សាសណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងទីក្រុងហុងកុង។ ចំណែកឯអ្នកសង្កេតការណ៍ជាច្រើនរូប ធ្វើការប៉ាន់ស្មានថាចំនួនកងទ័ពចល័តចូលហុងកុងមានប្រមាណពី ៨ ០០០ ទៅ ១០ ០០០នាក់ដែលត្រូវបានដកពីមូលហេតុទ័ពនៅភាគខាងត្បូងប្រទេស។ ជាមួយគ្នា អ្នកជំនាញបានសម្ដែងការព្រួយបារម្ភចំពោះការចល័តទ័ពនេះ ដោយសាររដ្ឋាភិបាលចិនចេញសេចក្ដីព្រមានថាការបង្ក្រាបអាចនឹងធ្វើឡើងគ្រប់ពេលវេលា។
គួរឲ្យដឹងថា ការចល័តទ័ពចូលក្រុងហុងកុងនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលកងទ័ពធ្វើសមយុទ្ធបង្ក្រាបបាតុកម្មនៅកីឡដ្ឋាននៃទីក្រុង Shenzhen ដែលមានព្រំប្រទល់ជាប់ជាមួយទីក្រុងហុងកុង៕