គម្រោង​សង់​ស្ថានីយ​សូឡា​នៅ​ខេត្តកំពង់ឆ្នាំង និង​ពោធិ៍សាត់ ទទួលបាន​ការយល់ព្រម​ពី CDC

  • 2019-08-30 01:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន SCHNEITEC SUSTAINABLE Co.,LTD លើ​គម្រោង​សាងសង់​ស្ថានីយផលិត​ថាមពល​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះ​អាទិត្យ មាន​ទីតាំងដូចខាងក្រោម៖

-ទីតាំងទី១៖ នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុន​វិនិយោគ​ប្រមាណ ៥៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើតការងារ​បានចំនួន ៣៥កន្លែង។ ស្ថានីយ​នេះ មាន​កម្លាំង ៦០មេហ្គាវ៉ាត់។

-ទីតាំងទី២៖ នៅភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុន​វិនិយោគ​ប្រមាណ ៥៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើតការងារបានចំនួន ៣៥កន្លែង។ ស្ថានីយនេះ មាន​កម្លាំង ៦០​មេហ្គាវ៉ាត់​ដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;