អ្នកប្រដាល់​ថៃ Panpayak Jitmuangnon សន្យាធ្វើឲ្យ​កក្រើក​សង្វៀន ONE នៅ​វៀតណាម

  • 2019-08-30 08:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Panpayak Jitmuangnon នឹងប្រកួត kickboxing ក្នុង​កម្មវិធី ONE: IMMORTAL TRIUMPH នាថ្ងៃសុក្រ ទី៦ ខែ កញ្ញាខាងមុខ នៅលើសង្វៀន Phu Tho Indoor Stadium នាក្រុងហូជីមិញ ប្រទេស​វៀតណាម។ គូប្រកួត​របស់​អ្នកប្រដាល់​វ័យ ២៣ឆ្នាំរូបនេះ គឺកីឡាករ​ជប៉ុន Masahide Kudo។

Panpayak ដែល​ប្រកួត​ក្នុងប្រភេទ​ទម្ងន់ flyweight (៦១,២គីឡូក្រាម) ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​សង្វៀន ONE Championship ម្ដង​រួច​មកហើយ កាលពីខែធ្នូ ឆ្នាំមុន ដោយ​បាន​យក​ឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho ប៉ុន្តែ​ក្នុង​វិញ្ញាសា​ប្រដាល់​ថៃ មិន​មែន kickboxing នោះទេ។

Panpayak (ឆ្វេង) ពេលប្រកួត​ទល់នឹង Betelho (រូបភាព៖ ONE Championship)
អ្នកប្រដាល់ថៃ​រូបនេះ មានកំណត់ត្រាប្រកួតមិនធម្មតាឡើយ ដោយឈ្នះ ២៤៤ លើក ចាញ់ ៤០ លើក និង ស្មើ ៣ លើក។ បុរសមកពីខេត្ត Samut Prakan ជឿជាក់ថាអាចសម្របខ្លួនពី មួយថៃទៅប្រកួត kickboxing បានល្អ។

«ខ្ញុំពិតជារំភើប។ នេះជាលើកទី១ដែលខ្ញុំប្រកួត kickboxing ប៉ុន្តែខ្ញុំតែងតែគិតរហូត។ យើងរង់ចាំមើលទាំងអស់គ្នា។ ខ្ញុំជាអ្នកប្រកួតដែលមានតិកនិកម្នាក់។ ខ្ញុំគិតថាវាជាការផ្លាស់ប្ដូរងាយស្រួលសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តប្រើជើងទាត់ និង កណ្ដាប់ស្រាប់ទៅហើយ»។ Panpayak ថ្លែងបែបនេះ។

ចំណែកគូបដិបក្ខសញ្ជាតិជប៉ុន ក៏ជាអ្នកប្រដាល់​ជោគជ័យមួយរូបដែរ រួមទាំងទទួលស្គាល់ពីអ្នកគាំទ្រជាច្រើនទៀតផង។ យ៉ាងណាក្ដី ម្ចាស់ខ្សែក្រវាត់ REBELS Muay Thai និង RISE Featherweight Champion ត្រូវស្វែងយល់អំពីចំណុចខ្លាំងរបស់គូប្រកួត។

Masahide Kudo ពេលប្រកួត​នៅ ONE កន្លងមក (ចាញ់ Petchdam) (រូបភាព៖ ONE Championship)

សូមបញ្ជាក់ថា Panpayak ធ្លាប់​ឈ្នះពានអ្នកប្រដាល់​ល្អបំផុតប្រចាំ Sports Writers Association Of Thailand Fighter Of The Year ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នាពី ២០១៣ ដល់ ២០១៥។

សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅ នៅ​លើ​ YouTube និង App របស់ ONE៕

ទស្សនា​វីដេអូ Panpayak ឈ្នះ Rui Botelho៖

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;