ភ្ជុំបិណ្ឌ​ទៅលេង​ស្រុក​កំណើត​ក្នុងខេត្ត​ទាំងនេះ ជិះឡានក្រុងអត់​អស់លុយទេ

  • 2019-09-01 01:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា នឹង​រៀបចំ​រថយន្ត​ក្រុងចំនួន​១២០​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​ទៅតាម​បណ្តាខេត្ត​នានា រយៈពេល ៥ថ្ងៃ អំឡុង​បុណ្យភ្ជុំបិណ្ឌ​ចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​មិនគិត​កម្រៃ​សេវាអ្វីឡើយ។ ការ​រៀបចំនេះ​ គឺ​ដើម្បី​ជួយសម្រាល​បន្ទុកចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើដំណើរ​ទៅលេងស្រុកកំណើត​ ជួបជុំ​បងប្អូន​ក្រុមគ្រួសារ។

ចំពោះ​ទីតាំងចេញ​ដំណើរទៅតាម​បណ្តាខេត្ត សូម​អាន​ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបាន​រដ្ឋបាល​រាជធានី អនុញ្ញាតឱ្យ​ប្រើប្រាស់​សេវារថយន្តក្រុង និង​តាមកាណូត​សាធារណៈ មិន​គិតកម្រិតកម្រៃសេវា ក្នុងរយៈពេល​ដូចខាងលើផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;