ផ្លូវជាតិ​លេខ៧ ពី​ស្គន់ ទៅក្រុង​កំពង់ចាម នឹង​ត្រូវ​ពង្រីក​ដល់ ៤គន្លង

  • 2019-09-02 01:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវស្ពានចិន នឹង​ចុះ​សិក្សា​លម្អិត​ពី​គម្រោង​ពង្រីក​ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពី​ស្គន់ ដល់​ក្រុង​កំពង់ចាម​ នៃខេត្ត​កំពង់ចាម។

ផ្លូវជាតិលេខ៧ (រូបថត៖ Google Maps)
យោងតាម​លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្ញើទៅកាន់​អភិបាល​ខេត្ត​កំពង់ចាម កាលពី​ខែសីហា​កន្លងទៅ បាន​ឱ្យដឹងថា កំណាត់​ផ្លូវ​ពី​ស្គន់ ដល់​ក្រុង​កំពង់ចាម​ មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​ឆ្លើយតប​ជាមួយ​បរិមាណ​ចរាចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុញ្ញាត​ឱ្យសាជីវកម្ម​ផ្លូវ-ស្ពាន​ចិន សិក្សា​គម្រោង​ពង្រីក​ផ្លូវ​ជាតិលេខ៧ ​ទៅជាផ្លូវ៤គន្លង ចាប់ពី​ស្គន់ ដល់​ក្រុងកំពង់ចាម ដើម្បី​ត្រៀមដាក់ចូល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្របខណ្ឌ​ឥណទាន​ពី​ប្រទេសចិនផែនការ​ ៥ឆ្នាំខាងមុខ។

លិខិត​ដដែល​បន្តថា ក្នុង​គោលបំណង​ជំរុញ​គម្រោង​សាងសង់ផ្លូវនេះ ឱ្យបាន​ទាន់​តាម​សភាពការណ៍​ សាជីវកម្ម​ផ្លូវស្ពាន​ចិន ត្រូវ​ចុះ​ធ្វើការ​សិក្សា​គម្រោង​ខាងលើ​ ដោយ​ត្រូវ​អនុវត្ត​ចាប់ពីខែកញ្ញា ឆ្នាំ​២០១៩​នេះតទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;