កីឡាករ Real Madrid ​ម្នាក់​ថា ​ក្រុម​ឥឡូវ​នេះ ខ្សោយ​គ្រប់​កន្លែង​ហៅ​លែង​ឮ​

  • 2019-09-02 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ការពារ Casemiro ​បាន​និយាយ​ថា​ក្រុម Real Madrid ​បច្ចុប្បន្ន​នេះ ​ខ្សោយ​គ្រប់​តំបន់​ទាំង​អស់ ​ដែល​ធ្វើ​ឱ្យ​ដៃ​គូ​​ប្រជែង​ងាយ​ស្រួល​ក្នុង​ការ​រក​គ្រាប់​បាល់​ណាស់។

ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Villarreal ​ក្នុង​លទ្ធផល ​២-២ ​ហើយ​ក្នុង​ការ​ប្រកួត​នេះ​ត្រូវ​គេ​នាំ​មុខ​មុន ​២​គ្រាប់​ថែម​ទៀត។ ​ជាមួយ​ការ​លេង​មិន​ល្អ​ដើម​រដូវ​កាល​នេះ ​ធ្វើ​ឱ្យ Casemiro ​មាន​អារម្មណ៍​ក្រុម​ទាំង​មូល​ខ្សោយ​គ្រប់​តំបន់​ទាំង​អស់។ មិន​ថា​ប្រយុទ្ធ ឬ​ការពារ​ឡើយ ​គឺ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ខ្លាំង​មែនទែន។

“យើង​ខ្សោយ​គ្រប់​យ៉ាង។ យើង​ត្រូវ​ស្វែង​រក​គ្រាប់​បាល់​ហើយ​ការពារ​ឱ្យ​បាន​ល្អ​បំផុត។ នេះ​គឺ​ជា​ក្រុម ​ប្រសិន​បើ​យើង​ការពារ ​យើង​ការពារ​ទាំង​អស់​គ្នា ហើយ​បើ​យើង​ប្រយុទ្ធ​យើង​ត្រូវ​ប្រយុទ្ធ​ទាំង​អស់​គ្នា។ Real Madrid ​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត ​ឯកសណ្ឋាន​នេះ​គឺ​តម្រូវ​ឱ្យ​តែងតែ​ឈ្នះ​ជា​និច្ច”។ សម្ដី​កីឡាករ​ប្រេស៊ីល​ខាង​លើ។

គេ​សង្កេត​ឃើញ​ថា​ដើម​រដូវ​កាល​៣​ប្រកួត​នេះ Real Madrid ​ធ្វើ​មិន​បាន​ល្អ​ដោយ​ស្មើ​២​និង​ឈ្នះ​១ ​ខណៈ​ដែល​ដៃ​គូ​ប្រជែង​របស់​គេ​វិញ Barcelona ​ឯ​ណោះ ​ក៏​ចាប់​ផ្ដើម​មិន​ល្អ​ដូច​គ្នា ​៣​ប្រកួត ​ឈ្នះ​១ ស្មើ​១​និង​ចាញ់​១​ប្រកួត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;