ក្រុងធំរបស់ចិន នឹងដំណើរការរថយន្តតាក់ស៊ីបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ
- 2019-09-02 07:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងធំរបស់ចិន នឹងដំណើរការរថយន្តតាក់ស៊ីបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Didi Chuxing ជាក្រុមហ៊ុនផ្តល់សេវាមធ្យោបាយធ្វើដំណើ ដ៏ធំមួយមានទីស្នាក់ការកណ្ដាលនៅទីក្រុងសៀងហៃ ប្រទេសចិន បានប្រកាសជាសាធារណៈថា ខ្លួននឹងដាក់ឲ្យដំណើរការសេវាកម្ម រថយន្តបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ។
បច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ ដែលគ្រោងនឹងបំពាក់នោះស្ថិតនៅកម្រិត ៤ នៅឡើយ(កម្រិត Full self-driving តែរត់បានតែក្នុងតំបន់ដែលបានកំណត់ និងអនុត្តតាមលក្ខខណ្ឌ)។ ខណៈដែលប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានធ្វើតេស្តដល់កម្រិត ៥ រួចហើយ តែមិនទាន់ប្រកាសនឹងដាក់ឲ្យដំណើការនៅឡើយ។
អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Didi Chuxing បាននិយាយថា "បើចង់ទៅសាកលវិទ្យាល័យ Shanghai ពេលនេះ គឺអ្នកបញ្ជាវាតាមរយៈ App ទូរសព្ទទៅបាន។" សេវាកម្ម robotaxi នេះ នឹងអាចលេចមុខទូលំទូលាយនៅឆ្នាំ ២០២១ ខណៈថ្ងៃខែ នៅមិនទាន់បង្ហើបឲ្យដឹងនោះទេ ៕