ឌ្រូន​ ​ចេះ​ហែល​ទឹក​ ​ថត​បាន​ដល់ 4K ដំបូង​គេ​ក្នុង​លោក

  • 2019-09-02 09:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​BW Space Pro ជា​ឌ្រូន​ដែល​មាន​សម្ថភាព​អាច​ទ្រាំ​នឹង​ជម្រៅ​ទឹក​ជ្រៅៗ​ ហែលដល់​ផ្កា​ថ្ម​តែ​ម្តង(១០០ ម៉ែត្រ)។ ត្បិតតែវាមានរូបរាងខុស​ពី Drone ​ផ្សេងៗ​ដែល​ហោះ​លើ​អាកាស​ តែ BW Space Pro ​នេះ​ អាចថតបានទាំងវីដេអូនិងរូបថត ហើយអាច Zoom បាន​ដល់ ៦ ដង។

​លក្ខណៈ​សម្បត្តិ​របស់ Drone ​លេង​ទឹក​នេះ​អាច​កាន់​ថ្ម​បាន ៥ ​ម៉ោង​ ​ថតវីដេអូ​បាន ៤៥ ដឺក្រេ​ បញ្ជា Zoom ចូល​បាន​ ៦ ​ដង មានមុខងារទប់លំនឹង (stabilization) ​និង​មាន​ទម្ងន់​ស្រាលផង​ដែរ។​​

​Drone ​នេះ​ជា​ផលិតផល​ប្រទេស​ចិន​ឈ្មោះ​ youcanrobot.com ​ដែល​អ្នក​អាច​កម្ម៉ង់​ទិញ​បាន ​បើ​ចាប់​អារម្មណ៍​ចង់​បាន​។ ​សម្រាប់​តម្លៃ​ម៉ូឌែល​ធម្មតា​ (BW Space Pro FHD) គឺ ៧៩៩ ដុល្លារ។ ម៉ូឌែល​ Pro 4K គឺ ១៣៩៩ និង​ម៉ូឌែល Pro 4K Zoom គឺ ១៦៩៩ ដុល្លារ៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;