ប្រទេស​៩ ដែល​បាន​​ផ្លាស់ប្តូ​រដ្ឋធានី ទៅ​ទីតាំង​ថ្មី

  • 2019-09-03 02:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​​ដែល​បាន​រើរដ្ឋធានី​រួមមាន៖

១. មីយ៉ាន់ម៉ា

ទីក្រុង យ៉ង់ហ្គូន គឺ​ជាអតីត​រដ្ឋធានីរបស់​មីយ៉ាន់ម៉ា។ នៅក្នុងឆ្នាំខែ​វិច្ឆិកា ឆ្នាំ​២០០៥ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​ប្រាប់​មន្រ្តី និង​បុគ្គលិក​រដ្ឋាភិបាល​ទាំងអស់ ឲ្យរើ​ទៅកាន់​ក្រុង​ណៃពិដោ ដែលត្រូវបាន​សាងសង់​ក្នុងឆ្នាំ​២០០២។ ណៃពិដោ ជា​ទីក្រុង​យុទ្ធសាស្រ្ត និង​ស្ថិត​នៅចំ​កណ្តាល​ប្រទេស​ជាង​ក្រុង យ៉ង់ហ្គូន។

ក្រុងណៃពិដោ

២. រុស្ស៊ី

ក្រុង​មូស្គូ ជា​រាជធានី​របស់​អាណាចក្រ​រុស្ស៊ី ពី​ស.វទី ១៤ ដល់ឆ្នាំ ១៧១២។ បន្ទាប់មក រុស្ស៊ី បាន​ផ្លាស់ប្តូរ​រាជធានី ទៅកាន់​ក្រុង St. Petersburg ដើម្បី​នៅ​កាន់តែ​កៀក​អឺរ៉ុប។ នៅឆ្នាំ​១៩១៨ ក្រុង​មូស្គូ បាន​ក្លាយ​ជា​រដ្ឋធានី​ម្តងទៀត របស់​រុស្ស៊ី។

ក្រុងមូស្គូ

៣. ប្រេស៊ីល

ដោយសារតែ​មាន​មនុស្ស​រស់នៅ​កុះករ​ច្រើនពេក នៅ​ទីក្រុង Rio de Janeiro ប្រេស៊ីល បាន​ផ្លាស់ប្តូរ​រដ្ឋធានី ទៅកាន់​ក្រុង Brasilia នៅក្នុង​ឆ្នាំ១៩៦១។

ក្រុង Brasilia

៤. នីហ្សេរីយ៉ា

ប្រទេស​នីហ្សេរីយ៉ា បាន​រើ​រដ្ឋធានី ពី​ទីក្រុង Lagos ទៅ​កាន់​ក្រុង Abuja ក្នុងឆ្នាំ​១៩៩១។ មូលហេតុ គឺ​ដោយសារតែ​មាន​មនុស្ស​រស់នៅ​ណែនណាន់​តាន់តាប់​ក្នុង​ទីក្រុង Lagos។ ក្រុង Abuja ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស ជា​កន្លែង​ដែល​មាន​ការ​រស់នៅ​ដោយ​ស្មើភាព​គ្នា​រវាង ក្រុម​សាសនា និង​ជនជាតិ​ភាគតិច​នានា។

ក្រុង Abuja

៥. កាហ្សាក់ស្ថាន

ក្រុង Almaty នៅ​ភាគ​ខាងត្បូង កាហ្សាក់ស្ថាន គឺជា​រដ្ឋធានី នៅ​ពេលដែល​ប្រទេស​នេះ ​ទទួល​បាន​ឯករាជ្យ​ពី​សហភាព​សូវៀត នៅក្នុង​ឆ្នាំ១៩៩១។ នៅខែ​ធ្នូ ឆ្នាំ​១៩៩៧ រដ្ឋាភិបាល ក៏បាន​ផ្លាស់ប្តូរ​រដ្ឋធានី ទៅកាន់​ក្រុង Astana ដោយសារ​ក្រុង Almaty មិនអាច​ពង្រីក​ទៀត​បាន អាច​នឹងជួប​គ្រោះ​រញ្ជួយដី ព្រមទាំង​ស្ថិតនៅ​កៀក​នឹង​ប្រទេស​ជិត​ខាង​ផងដែរ ដោយអាច​បង្ក​ជា​បញ្ហា​នយោបាយ​ផ្សេងៗ។

ក្រុង Astana

៦. Belize

នៅក្នុងឆ្នាំ​១៩៦១ ខ្យល់ព្យុះ​ហារីខែន Hattie បាន​បំផ្លាញ​ទីក្រុង Belize ដែលជា​អតីត​រដ្ឋធានី​របស់​ប្រទេស Belize។ នៅឆ្នាំ ១៩៧០ ទីក្រុង Belmopan បាន​ក្លាយជា​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ ដោយ​ទីក្រុង​នេះ អាច​ការពារ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល ឯកសារ និង​ប្រជាជន ក្នុង​ករណី​បើមាន​ព្យុះហារីខែន​ទៀត។

ក្រុង Belmopan

៧. តាហ្សានី

នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប្រទេស​តាហ្សានី បាន​ចាប់ផ្តើម​រើ​រដ្ឋធានី ពីក្រុង Dar es Salaam ទៅកាន់​ក្រុង Dodoma។ ប៉ុន្តែ​ជាច្រើន​ទសវត្សរ៍​មកនេះ ការរើ​រដ្ឋធានី មិន​ទាន់បាន​បញ្ចប់​នៅឡើយ។

ក្រុង Dodoma

៨. កូដូវ័រ

នៅក្នុង​ឆ្នាំ ១៩៨៣ ក្រុង Yamoussoukro ក្លាយជា​រដ្ឋធានី​ថ្មី​របស់​ប្រទេស កូដូវ័រ។ រដ្ឋធានីថ្មី​នេះ ជាស្រុក​កំណើត​របស់​ប្រធានាធិបតី លោក Felix Houphouet-Boigny ដែលចង់​អភិវឌ្ឍ​នៅ​តំបន់​កណ្តាល នៃ​ប្រទេស។ ទោះជា​យ៉ាងណា ការិយាល័យ​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស នៅតែ​ស្ថិតក្នុង​ទីក្រុង Abidjan ដែល​ជា​អតីត​រដ្ឋធានី​នោះ​នៅឡើយ។

ក្រុង Yamoussoukro

៩. ប៉ាគីស្ថាន

នៅ​ក្នុងឆ្នាំ ១៩៥៩ ប្រទេស​ប៉ាគីស្ថាន បាន​សម្រេច​ចិត្ត​រើ​រដ្ឋធានី​ពីក្រុង Karachi ស្ថិតនៅ​ភាគខាងត្បូង ទៅកាន់​ក្រុង Islamabad ស្ថិតនៅ​ភាគខាងជើង​ប្រទេស។ នៅឆ្នាំ​១៩៦១ រដ្ឋធានី​ថ្មី ត្រូវបាន​ចាប់ផ្តើម​សាងសង់ ដោយប្រើ​រយៈពេល​ជាង​រាប់​ទសវត្សរ៍ ទើប​បញ្ចប់​ការ​សាងសង់។

ក្រុង Islamabad

ក្រៅពី​ប្រទេស​ខាងលើ​នេះ អេហ្ស៊ីប ក៏​បាន​បញ្ចេញ​ផែនការ​សង់​រដ្ឋធានី​ថ្មី នៅ​ជាយក្រុង​គែរ ក្នុង​ទំហំ​ផ្ទៃដី​ប្រហែល ៧០០​គីឡូម៉ែត្រ​ក្រឡា។

ថ្មីៗនេះ ឥណ្ឌូណេស៊ី ក៏បាន​ប្រកាស​ពី​បំណង​នៃការ​រើរដ្ឋធានី​ចេញពី​ក្រុង​ហ្សាការតា​ផងដែរ ដោយសារ​តែ​បញ្ហា​ការ​កកស្ទះ​ចរាចរ​ខ្លាំងពេក៕

ប្រភព៖ BBC | telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;