សម្ដេច ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

  • 2019-09-03 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅវិមានសន្តិភាព នាព្រឹកថ្ងៃ​ទី៣ ខែ កញ្ញា ឆ្នាំ២០១៩នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូន លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកស្រី Siti Hasmah Mohamad Ali នៅក្នុងឱកាសដែល​លោក​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាជាច្រើនទៀតប្រចាំកម្ពុជាផងដែរ។

នៅពេលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី កំពុងប្រជុំពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនៅវិមានសន្តិភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;