​ស្មាតហ្វូន​ថ្មី​របស់​ Oukitel​ ​កាមេរ៉ា​ក្រោយ​ AI ៣ ​គ្រាប់​ តែតម្លៃធូរថ្លៃខ្លាំង

  • 2019-09-03 04:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ម៉ូឌែល​ថ្មី​គឺ Oukitel​ C17 Pro ​បាន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​ហើយ​ ​ដោយ​រចនា​រូបរាង​យ៉ាង​ទាក់​ទាញ​ ​ព្រម​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​សុទ្ធ​ខ្ពស់​ៗ​ទាំង​សមត្ថភាព​ប្រើប្រាស់​ទូទៅ​ ជាពិសេស​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង។

កាមេរ៉ាមុខ Oukitel​ C17 Pro

​Oukitel​ C17 Pro មាន​ទំហំ​អេក្រង់ ៦,៣៥ ​អ៊ិញ​រចនា​ជា​ប្រភេទ​ស្មាតហ្វូន​ Blind Hole Full Display ស្រដៀង​ទៅ​នឹង Infinity-O ​របស់ Samsung (​បង្កប់​កាមេរ៉ា​មុខ​ដូច​ប្រជ្រុយ​) ​ទំហំ ៥MP។​

កាមេរ៉ាក្រោយ Oukitel​ C17 Pro

​កាមេរ៉ា​ក្រោយ​បំពាក់​បច្ចេកវិទ្យា​ AI ​​កាមេរ៉ា​មេ​ទំហំ ១៣MP ​ប្រើ​សេនស័រ​ផលិត​ដោយ​ SONY​ ។ កាមេរ៉ា​ទី ២ ​ទំហំ ៥MP (Ultra-Wide) ​+ កាមេរ៉ា ៣ ទំហំ ២MP(Depth Sensing) ​ជំនួយ​ដល់​ការ​ថត​រូប Bokeh បាន​ដាច់​ស្អាត​គួរ​សម។

​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Oukitel​ ​មាន​ថាមពល​ថ្ម ៣៩០០ មីលីអំពែម៉ោង(​​បើ​ទុក​ Standby បាន​៣០០ ម៉ោង​, ស្តាប់​ចម្រៀង​សុទ្ធ​ ២៥ ម៉ោង, និយាយ​បាន ១៩, ៥ ម៉ោង, មើល​វីដេអូ​អនឡាញ ៥ ម៉ោង និង​លេង​ហ្គេម​អាច​រស់​បាន ៤,៥ ម៉ោង) ប្រើ​ឈីប MediaTek Helio P23​ ​ល្បឿន​ 2GHz ប្រើ RAM 4GB មេម៉ូរី ៦៤GB ​មាន​រន្ធ​ដោត​មេម៉ូរី​កាត​ថែម​ក្រៅ។

​សម្រាប់​តម្លៃ​លក់​លើ​ Oukitel's official store page ចាប់​ពី​ថ្ងៃ​ទី ៩ ខែសីហា​​គឺ ១០០ ដុល្លារ​(RAM 4GB, ROM 64GB) ​និង​ផុត​ពី​ថ្ងៃ​ទី ១០ ទៅ​លក់​តម្លៃ​ធម្មតា​វិញ​គឺ ១៣៩ ដុល្លារ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

;