កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀង​ចំនួន​២ ក្រោម​អធិបតី​នាយករដ្ឋមន្រ្តី​ទាំង២

  • 2019-09-03 04:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីបញ្ចប់​ជំនួប​ទ្វេភាគី​នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ធ្វើឡើង​ជា​អធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខា​ដូចខាងក្រោម៖

១. កិច្ចព្រមព្រៀង​ស្ដីពីការ​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹងពន្ធ​លើប្រាក់​ចំណូល និងការ​ បង្ការ​គេចវេសពន្ធ និងការ​ជៀសវាង​ពន្ធ ចុះហត្ថលេខាដោយ​លោក​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី។

២. អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ​ចុះហត្ថលេខាដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;